ព្រះមហាក្សត្រ យាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្មនៅប្រទេសបារាំងរយៈពេល៥ថ្ងៃ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជំរាបផងដែរថា ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១៕