ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត.ក ​សម្លាប់មន្ត្រីរ​ដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោយ ស្រុកវាលវែងម្នាក់ ត្រូវស​មត្ថកិច្ច​ចាប់​បានហើយ
Sat,13 November 2021 (Time 07:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 247នាក់)


ខេត្តពោធិ៍សាត់៖ឃាត​.ក ដែលសម្លាប់​ម​ន្ត្រីរ​ដ្ឋបា​ល​ព្រៃ​ឈើ​ប្រ​ម៉ោ​យ ស្រុកវា​ល​វែ​ង ដោ​យ​ប្រើកាំ​បិត​ផ្គាក់​កាប់ប្រហា ​បណ្តាលឱ្យស្លាប់ក្នុងថ្លុងឈាម កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១​កន្លងទៅ​នៅ​ហ្នឹង​កន្លែង (ក្នុងប​ន្ទប់លើគ្រែ) នៅស្នាក់ការ​រដ្ឋបាលព្រៃ​ឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិត​ក្នុង​ភូមិ​ស្ទឹងថ្មី ឃុំប្រ​ម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបា​លខេត្តចាប់ឃាត់​ខ្លួនបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយ​ពីរត់គេចខ្លួន។

សមត្ថកិច្ចបាន​ឲ្យដឹងថា បុរសម្នាក់​ដែល​គេស្គាល់​ថា ជាមន្ត្រីរដ្ឋ​បាលព្រៃ​ឈើប្រម៉ោយ មានឈ្មោះ សេង វិសាល ភេទប្រុស​ អាយុ៥២ឆ្នាំ មានទីលំ​នៅភូមិពា​លញែក១ សង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់។ រីឯជន​សង្ស័យ​មានឈ្មោះ រឿន រ៉ូ ​ភេទប្រុស អាយុ១៥ឆ្នាំ ​ជាឈ្មួលរស់នៅ​ធ្វើការ​ជាមួយជ​នរងគ្រោះ មានទីលំ​នៅ​ភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំ​បិតផ្គាក់​កាប់ទៅ​លើជនរ​ង​គ្រោះចំកថ្គាម ស្មាខាងឆ្វេង​ចំនួន៧កាំបិត បណ្តាល​ឱ្យស្លាប់​នៅហ្នឹងកន្លែង។ បន្ទាប់ពីធ្វើស​កម្មភាពរួច ជនសង្ស័​យបានប្រមែ​ល​ប្រមូលសម្ភារៈ ដែលក្នុងនោះ​រួមមា​ន៖ ម៉ូតូឌ្រីម សេ១​២៥ ស៊េរី២០១៩ ព័ណ៌ខ្មៅ មួយ​គ្រឿង ​ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃ​អាយ​ហ្វូន​០៣គ្រឿង និងចិញ្ចៀនពេជ្រ​០១វង់ រត់គេចខ្លួនបាត់ស្រ​មោល​។

ក្រោមកិច្ច​ខិតខំប្រឹង​ប្រែង របស់សមត្ថកិច្ចនគរបា​លខេត្ត​ពោធិ៍សាត់ ដែលដឹក​នាំដោយលោក​ឧត្តម​សេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួល​ផែននគរបា​លព្រហ្មទណ្ឌកម្រិតធ្ងន់ បាន​បំបែកសំណុំរឿង និងធ្វើការ​ឃាត់ខ្លួនជ​នសង្ស័យបាន នាវេលា​ម៉ោង០៩ និង​៤០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា​នេះ នៅវត្ត​កែវឧត្តម ហៅវត្តក​ណ្តាល ស្ថិតក្នុងភូមិគ​ល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោ​ធិ៍សាត់។​បច្ចុប្បន្ន​សមត្ថកិច្ច បាននឹ​ងកំពុងនាំខ្លួន​ជនសង្ស័យ ដើម្បីធ្វើការ​សាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់​ការ​បន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645920 នាក់