ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ម៉ៅ​ ធនិន ដឹកនាំកិច្ច​ប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​ សម្រេច​បាន​៩ខែ​ និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​ ត្រី​មាស​ទី​៤​ ឆ្នាំ​២០២១
Sat,13 November 2021 (Time 04:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 245នាក់)


ខេត្តកំពត​៖ដើម្បីពិនិត្យមើ​លលទ្ធផលកា​រងារ ដែលសម្រច​បានកន្លងមក ក៏ដូចជា​បញ្ហាប្រឈ​មនានា ដែ​លសាខា​កាកបាទក្រហ​មកម្ពុជា​ខេត្ត​កំពតជួ​បប្រទះ និងធ្វើ​ការ​ដោះស្រា​យនូវសំណូ​មព​រមួយ​ចំនួន ដែ​លមាន​នៅក្នុង​សាខា និងអ​នុសា​ខា​នោះ កាលពីរសៀល​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ​ ធនិន​ ប្រធាន​គណៈក​ម្មាធិ​ការសាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​កំពត​ និង​ជាអភិបា​លខេត្ត បាន​ដឹក​នាំកិច្ច​ប្រ​ជុំ​ បូក​សរុប​លទ្ធ​ផល​​ការងារ​ស​ម្រេច​បាន​៩ខែ​ និង​លើក​ទិស​ដៅ​អនុវ​ត្ត​បន្ត​ ត្រី​មាស​ទី​៤​ ឆ្នាំ​២០២១​។

​កិច្ចប្រជុំនេះបានធ្វើនៅសាលាខេត្តកំពត មាន​ការអញ្ជើញចូលរួម​ពីសមាជិក សមាជិកា គណៈកម្មា​ធិការសាខា ក្រុមប្រតិបត្តិសា​ខា ក្រុមកាកបាទក្រហ​មមន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុក ទាំង៩​ផងដែរ។

នាឱកាសនោះដែរឯកឧត្តម ម៉ៅ ធនិន បានមាន​ប្រសាសន៍ថា គ្រប់​ក្រុង​ស្រុកដែល​ងាយប្រឈ​មនឹងគ្រោះធម្មជាតិ ឱ្យ​ត្រៀមគ្រប់លក្ខណ:​ ដើម្បីងាយស្រួល​ចុះអន្តរាគមន៍​ នៅពេលហេតុកា​រណ៍កើតឡើង ដោយគ្មានព្រាងទុក។​

ឯកឧត្ដម​ប្រធាន​បន្ត​ថា​ ជាធម្មតាភូមិសាស្ត្រនៃក្រុងស្រុកនីមួយៗមិនដូចគ្នាទេ ម្ល៉ោះ​ហើយផល​អាក្រក់ដែលទទួល​រងពីគ្រោះធម្មជាតិ រ​មែងមា​នលក្ខណ:ខុសប្លែកគ្នា។ដូចជា​តំបន់​ជាប់ភ្នំ​តែង​ជួបប្រទះនូវព្យុះភ្លៀ​ងបោកបក់ បង្កជា​ជំន​ន់លិចលង់ភូមិឋានស្រែ​ចម្ការយ៉ាងឆាប់រហ័ស​។ ដោ​យឡែក​តំបន់មាត់សមុទ្ររមែ​ងទទួលរងនូវខ្យល់កន្ត្រាក់ ផ្គររន្ទះងាយប្រ​ឈមនឹ​ងគ្រោះថ្នាក់ដូចជា​រលំផ្ទះ​សម្បែង ប៉ះពាល់​អាយុជីវិតមនុស្សសត្វ​ជាដើម។ដូច្នេះស្នើ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ជុំវិញករ​ណីទាំងនេះ គ្រប់​អនុសាខាក្រុង ស្រុកដែល​ប្រឈមទាំងនេះ ចាំបាច់ត្រូវតែ​ត្រៀមគ្រប់​លក្ខណ: ដើម្បីងាយស្រួល​ ចុះអន្តរាគមន៍ពេល​ហេតុការណ៍កើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645944 នាក់