ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេ​ត្តកណ្តាល គាំទ្រ​គម្រោងបំពា​ក់ភ្លើងបំភ្លឺផ្លូវ​សាធា​រណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និង​មាន​ភាពសន្សំសំចៃខ្ពស់ របស់ក្រុមហ៊ុ​នជប៉ុន មីនេបៀ Minebea(Cambodia) Co.,Ltd
Fri,12 November 2021 (Time 08:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 253នាក់)


ខេត្តកណ្ដាល៖ក្នុងពិធីជួបពិភាក្សា​ការងារជាមួយតំណាងក្រុមហ៊ុនជប៉ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃ មីនេ​បៀ Minebea(Cambodia) Co.,Ltd នៅពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តក​ណ្ដាល ដោយមា​នការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហាញកា​រគាំទ្រពាក់ព័ន្ធ​នឹងគម្រោ​ងបំ​ពាក់ភ្លើងបំភ្លឺផ្លូវសាធារ​ណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ និងបាន​អ​នុញ្ញាតិឱ្យក្រុមហ៊ុ​នចុះសិក្សា និងបៀធៀកា​រសុំភ្លើងរវាងអំ​ពូលចាស់ និងអំពូលរបស់ក្រុមហ៊ុន ឱ្យបា​នច្បាស់លាស់ផងដែរ សម្រាប់​ជាមូលដ្ឋានក្នុង​ការសម្រេចចិត្ត ដើម្បីចូលរួម​សន្សំសំចៃថវិ​កាចំណា​យលើការប្រើប្រាស់ចរន្តអគ្គិសនី ធា​នានិរន្តរភាពនៃដំណើរការអំពូលទូទាំងខេត្ត សោភណ្ឌ​ភាព និងសុវត្ថិភាពក្នុង​ការធ្វើដំណើររ​បស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីពង្រឹងក្នុងការអនុវត្ត គោលន​យោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ​បានកាន់តែប្រ​សើរបន្ថែមទៀត។

ជាមួយគ្នានោះដែរលោក តាកាហ្ស៊ី អាអូគី នាយក​គ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនី​បៀ(ខេ​មបូឌា) បន្ទាប់ពី​បាន កា​រធ្វើបទបង្ហាញពីបំពាក់ភ្លើងបំភ្លឺផ្លូវ​សាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងបង្ហាញរបា​យការណ៍លទ្ធផល នៃការសិក្សាអំពីបច្ចុប្បន្នភាព អំពូលបំភ្លឺផ្លូវសា​ធារណៈក្នុង​ខេត្តកណ្ដាល​រួចមក លោកបានសម្ដែងនូវការ​អរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបាន​អនុញ្ញាតឱ្យ​លោក និងសហការី ចូលជួបសម្ដែងការគួរសម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46771 នាក់
ខែនេះ :
459951 នាក់
3 ខែនេះ :
1048133 នាក់
សរុប :
17646066 នាក់