ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
៧នាក់ស្លាប់ និងជា​ង១០នាក់ទៀត កំពុងជួ​យសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយ​ពួក​គេយកអាកុល លា​យ​ជាមួយទឹ​កភេសជ្ជ:ផឹក បណ្តាលឲ្យពុល នៅក្រុងប៉ោយបែត
Fri,12 November 2021 (Time 07:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 262នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ ដែលវិលត្រឡប់ម​កពីប្រទេសថៃ សរុប២១នាក់ ដែលអាជ្ញាធរ បញ្ជូនទៅធ្វើចត្តាឡីស័កនៅម​ណ្ឌ​លកូបធំ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យ​មានជ័យ បាន​យកអាកុលលាយ​ជាមួយទឹកភេសជ្ជ:ផឹក ទើបបណ្តាលឲ្យពុល រហូតដល់មានអ្នកស្លា​ប់​ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១១ ខែវិច្ឆិ​កា ឆ្នាំ២០២១។

លោកវិជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រោយពីកើតហេតុនេះ ភា្លមក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ច​បានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ,មន្ទីរពេទ្យបង្អែកស្រុកមង្គល​បុរី និងខ្លះទៀតបញ្ជូនបន្ត​ទៅមន្ទីរពេទ្យនៅ​ខេត្តសៀមរាបផងដែរ ហើយរហូតមកដល់ម៉ោងនេះ ពលក​រខ្មែរ ដែលស្នាក់នៅមណ្ឌលកូប​ធំ ដែលយកអាកុលលា​យជាមួយទឹកសុទ្ធ,ទឹកក្រូច និងទឹកអូរវ៉ាឈិ​សរុបចំនួន២​១នាក់ ស្រី២នាក់ បណ្តាលឲ្យស្លាប់ចំនួន៧នាក់ ស្រី១នាក់។រីឯ១៤នាក់ទៀតកំពុង​ឋិតក្នុងការតាមដាននិងជួយសង្ក្រោះ របស់ក្រុមគ្រូពេទ្យ ដោយនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតមាន​ចំនួន១២នាក់ និង​សៀមរាបចំនួន២នាក់។

លោកវិជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បញ្ជាក់ថា ករណីនេះមិនគួរកើតមានឡើង ហើយក៏មិននឹកស្មាន​ដល់ ពីព្រោះអាកុល គឺសម្រាប់បាញ់សម្លាប់មេរោគ ហើយម្យ៉ាងវិញទៀតពួកគាត់កា​ន់ជាប់នឹងខ្លួន​ក្នុង១នាក់ ១ដបតែប៉ុណ្ណោះ។

លោកវិជ្ជបណ្ឌិត បញ្ជាក់ទៀតថា ពលករខ្មែរទាំង​នេះ បាននាំគ្នាយកអាកុលលាយផឹកតាំងពីថ្ងៃទី៩ -​១០ ម្លេះ ទើបថ្ងៃទី១១ ខែវិច្ឆិកា មានការពុ​លមណ្តាល ឲ្យមានអ្នកស្លាប់ ហើយខ​ណៈពេលនេះ ក្រុម​គ្រូពេទ្យ មន្ត្រីជំនាញ និងអាជ្ញាធ​រមូលដ្ឋាន កំពុងយកចិត្ត​ទុកដាក់ រឹត​បន្តឹង បន្ថែមទៀតក្នុងការនាំ​ចូលនូវសម្ភារៈផ្សេងៗ ពិសេសលើចំណីអាហារ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46819 នាក់
ខែនេះ :
459999 នាក់
3 ខែនេះ :
1048181 នាក់
សរុប :
17646114 នាក់