ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីផ្ទេរ​ប្រគល់ភារកិច្ច និងសម្ភារនា​នាជូនមេបញ្ជាការថ្មី វរ​សេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំ​បញ្ជា និងគ្រប់គ្រងបន្ត
Fri,12 November 2021 (Time 06:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយ​សេនាធិកា​រកងពលតូច​ថ្មើរជើងលេខ៥១ បានលើកឡើងថា យោធិ​នគ្រប់​លំដាប់ថ្នាក់ នៅ​ក្នុង​អង្គភាពវរសេនាតូចថ្មើរជើ​ងលេខ៥១៣ ត្រូវតែអ​នុវត្តឲ្យបានម៉ឺងម៉ាត់នូវតួនាទី និងភារកិច្ចដែល​អង្គភា​ពទទួលខុសត្រូវ រក្សា​ឲ្យបានដាច់ខាតសាមគ្គីភាពផ្ទៃក្នុង ខិតខំប្រឹងប្រែងរួមគ្នាកសាងអង្គភាព ឲ្យកាន់តែរីកចម្រើ​នលើគ្រប់វិស័យបន្ថែមទៀត ។

ការលើកឡើងរ​បស់ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា នៅក្នុងកិច្ចប្រ​ជុំត្រួតពិនិត្យរ​បាយការណ៍គ្រប់​ផ្នែកជំ​នាញ នៅ​ក្នុងអង្គភាពវរសេនាតូចថ្មើរជើ​ងលេខ៥១៣ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីផ្ទេរ​ប្រគល់ឲ្យ​ទៅ លោក​មេបញ្ជាការថ្មី គ្រប់គ្រងបន្ត ក្រោមអធិបតីភាព លោកមេបញ្ជាការរង នាយសេ​នា​ធិការ កងពលតូចថ្មេីរជេីងលេខ៥១ ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង មកពីបណ្តា​ការិយា​ល័​យជំនាញពាក់ព័ន្ធទាំងអស់ ។

មេបញ្ជាការរង នាយសេនាធិការ កងពលបានបញ្ជាក់ថា៖ មិនថាយោធិនមានឋានន្តរស័ក្តិ ថ្នាក់ណា​នោះទេ បើធ្វើឲ្យខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋ រួមនៅក្នុងអង្គភាព គឺត្រូវតែទទួល​ខុសត្រូវ​ដោយ​ខ្លួនឯងដោយមិនលើកលែង ។ ព្រោះការត្រួ​តពិនិត្យរបាយការណ៍​មិនមែនត្រឹមតែ​ថ្នាក់វរសេ​នាតូច ឬកងពល នោះទេ គឺមានការពិនិត្យឯកភាពតាំងពីក្រោមរហូតដល់ទៅថ្នាក់លើ ចំពោះរបាយ​ការណ៍គ្រប់គ្រងលើសម្ភារ គ្រប់ប្រភេទ យើងបានឯកភាពរួចរាល់អស់ហើយដែរ ក្រោមការឯកភាព និងសម្រចពីថ្នាក់កងពល។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ក៏បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំ​ណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យ​កការសម្រេចចិត្តច្បាស់​លាស់ប្រកប​ដោយភាពទទួលខុសត្រូវខ្ពស់ ជាមួយនិងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចឲ្យបានល្អ តាមបទបញ្ជា និងតាមការណែនាំដែលថ្នាក់លើបានប្រគល់ជូន ក្នុងនាមកង​យោធពលខេមរភូមិន្ទ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46807 នាក់
ខែនេះ :
459987 នាក់
3 ខែនេះ :
1048169 នាក់
សរុប :
17646102 នាក់