ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មិនដឹង​ជាមានខ្នង​ប៉ុណ្ណានោះទេ ម្ចាស់​អាគា​ស្នាក់​នៅរួម ​ឈ្មោះ ម៉ែន ​ណារិន ធ្វើ​សំ​ណង់​រឹងអ​ត់ច្បាប់ ​រំលោ​ភ​លើដី​ចំ​ណីផ្លូ​វរដ្ឋហើយ អាជ្ញា​ធរជំនា​ញណែ​នាំ​អប់រំពីផ្លូវច្បាប់ បែជា​ជេរប្រ​មាថ
Fri,12 November 2021 (Time 06:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់ដែល​ជាម្ចា​ស់​អាគា​ស្នាក់នៅ ​ដែ​ល​កំពុង​ឲ្យ​ជា​ង​សាង​សង់សំ​ណង់រឹង​រំ​លោភ​លើដី​ចំ​ណីផ្លូវ​រប​ស់​រដ្ឋយ៉ាង​សកម្ម នៅ​ចំ​ណុច​ផ្លូវចូល​ក្បែរ​ចំ​ណត​រថយន្ត​ក្រុង ស្ថិត​នៅក្នុង​ភូមិបា​លិលេ​យ្យ១ សង្កាត់​/ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមា​នជ័យ បានជេរប្រ​មាថ​ដល់កម្លាំងជំនាញ ដែ​ល​កំពុង​​ធ្វើការ​​ណែនាំ​អប់រំ​​ឲ្យបញ្ឈប់​ការសា​ងសង់ខុសច្បាប់បន្ត។


ការចុះណែ​នាំនេះជាលើក​ទី​២ នៅរសៀ​លថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២​០២១នេះ ដឹក​នាំដោយ​លោក កែ​វ តារារស្មី អភិ​បាលរងក្រុងប៉ោ​យប៉ែត និង​មាន​ការ​ចូលរួមពី​នាយករដ្ឋបាលក្រុង ប្រធានការិ​យាល័​យនិ​តិកម្ម មន្ត្រីជំនាញភូមិបាល និងកម្លាំង​អធិការដ្ឋា​ននគរបាលក្រុង កងរាជអាវុធហត្ថក្រុង ព្រម​ទាំងប៉ុស្តិ៍​នគរបាលផងដែរ។


លោក កែវ តារារស្មី អភិបាលរងក្រុង បាន​ឲ្យដឹងថា សំណ​ង់រឹងដែ​លកំពុង​សាងស​ង់រំលោ​ភលើ​ដីចំ​ណីផ្លូវ​រប​ស់រដ្ឋនេះ មិន​មានច្បាប់នោះទេ ដោ​យកា​លពីមុនម្ចាស់​អាគារ​សាងសង់​ត្រឹមតែ​មួយជាន់​តែប៉ុ​ណ្ណោះ តែពេល​នេះ​បានធ្វើរហូតបា​នជាច្រើន​ជាន់ មិ​នត្រឹមតែប៉ុណោះ​បាន​បន្ត​ឲ្យធ្វើចេញ​បន្ថែម​រលោ​ភលើ​ដីចំណី​ផ្លូវរបស់រដ្ឋទៀត។


លោកបន្តថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ កម្លាំងជំ​នាញ​បាន​ធ្វើការណែនាំ​ឲ្យ​បញ្ឈប់ការ​សា​ងសង់​បន្តម្តងរួចមក​ហើយ លុះមកដល់ថ្ងៃនេះ​បែជាបន្ត​លួចធ្វើទាំងយប់ មិនព្រ​មស្តាប់ថែម​ទាំង​ជេរប្រ​មាថដល់មន្ត្រីអនុវត្តច្បាប់ទៅវិញ។


លោកបញ្ជាក់ទៀតថា លោកទុកពេល​ឲ្យ​មួយថ្ងៃទៀត បើមិនព្រមរុះរើនិង​ស្នើសុំគោល​ការពីព្រះ​រាជអា​ជ្ញាសាលាដំបូង​ខេត្ត ដើម្បីអនុវត្តតាមនិតិវិធី។ចំពោះ អាគា​ស្នាក់​នៅរួម សាង​ស​ងបា​ន​ជាច្រើន​ជាន់​អត់ច្បាប់ តាមច្បាប់ត្រូវ​ឲ្យម្ចាស់ស្នើសុំច្បាប់​សាងសង់ ដោយ​ឲ្យវិស្វករទទួ​លស្គាល់សំ​ណង់​ដែល​បានសាងស​ង់ហើយ។

បច្ចុប្បន្ន អាគា​ស្នាក់​នៅរួម​ ដែលកំពុងសាងសង់ខា​ងនេះ​ ​កម្លាំង​ជំនាញ​បាន​បញ្ជាបញ្ឈប់ការ​សាងស​ង់មួយ​រយៈ ហើយដោយមិនស្តាប់តាមការណែនាំ កម្លាំងបានដកហូតនូវសម្ភារៈសំណង់មួយរយៈ​ដែរ​រួមមាន​ ធុងលា​យស៊ីម៉ង់ត៏​ ប៉ែល ចប​ ធុងយួរ ស៊ីម៉ង់ត៏​ យកទៅរក្សារទុកនៅប៉ុស្តិ៍រដ្ឋ​បាលសង្កាត់ប៉ោ​យ​ប៉ែត ដើម្បីជាការព្រមាន៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645857 នាក់