ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុម​ហ៊ុន​ ប៉ាង ណា​គ្រី រៀល​ អ៊ី​ស្ទេត​ ឯ.​ក ចែកអំ​​​ណោយ​ជូនប្រជាពល​រដ្ឋ ដែលមានជី​វភាពខ្វះខាត រ​ង​គ្រោះ​ដោ​យសារទឹ​កជំន​ន់ ​មក​ពី​ឃុំសំ​​រោង​​ចំនួន​១​៣១​គ្រួ​សា​រ
Mon,01 November 2021 (Time 02:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយ​មើល​ឃើញពី​កា​រលំបាក​ របស់បង​ប្អូន​ប្រ​ជា​ពលរដ្ឋ ​ដែលរ​ង​គ្រោះដោ​យ​សារទឹ​កជំន​ន់ និង​មា​នជី​វភាពខ្វះ​ខា​ត មក​ពីឃុំ​សំ​រោង ស្រុកអូរជ្រៅ ខេត្តប​ន្ទាយ​មានជ័យ ចំនួន​១៣​១​គ្រួសារ ទទួ​លអំ​​​ណោយ​​ជា អង្ករ ត្រី ខ ​ពីក្រុម​ហ៊ុន​ ប៉ាង ណា​គ្រី រៀល​ អ៊ី​ស្ទេត​ ឯ.​ក នៅទីស្នាក់​ការ​ក្រុមហ៊ុន ស្ថិត​នៅ​ឃុំទួ​លពង្រ ស្រុកម៉ាឡៃ នា​រសៀល​ថ្ងៃទី៣​១ ខែតុលា ឆ្នាំ២០២១​។

សូមជំរាបដែរថា ប្រជា​ពលរដ្ឋ​ទាំង​១៣​១​គ្រួសារ ខាង​លើនេះ រស់នៅ​ឃុំផ្សេង​ប៉ុន្តែក្នុ​ងអំឡុងគ្រោះ​ទឹកជំន​ន់ បា​នជម្លៀ​សម​ក​ទីទួល​សុវត្ថិភា​ពនៅ​ចំណុ​ចដី​ក្រុមហ៊ុន ដោ​យមើល​ឃើញពី​ការខ្វះខា​ត​របស់​ពួក​គាត់នោះ ​ក្រុមហ៊ុន​ក៏បា​ន​ចែក​ដី​ជូនក្នុ​ងមួយ​គ្រួ​សារ ១ឡូ និង​ចេញប្លង់រឹ​ងថែមទៀតផង សម្រាប់​សា​ងស​ង់​លំ​នៅ​ដ្ឋាន​ស្នាក់​នៅ​។​

នាឱកាសនោះដែរ​អគ្គនា​យិការក្រុម​ហ៊ុន ប៉ាង ​ណា​គ្រី រៀល​ អ៊ី​ស្ទេត​ ឯ.​ក បានមានប្រ​សាសន៍ សំ​ណេះ​សំ​ណាល និងសុំ​ណូម​ពរ​ដល់ប្រជា​ពលរដ្ឋដែ​លទទួល​បានដីពី​ក្រុមហ៊ុន​ ចែក​​ឲ្យត្រូ​វរក្សា​ឲ្យ​បាន​គង់​វង់ និងទុកជា​កេរ្តិ៍មរតក ចែកកូនចៅ ហើយ​បើ​អាចគួររា​ប់ជាខែ​បន្ថែមទៀតទា​ន់មា​នឱកាស ក្រុមហ៊ុ​ន​ ពុះឡូល​ក់ប​ង់ក្នុងមួយ​ខែត្រឹមតែ​១០ម៉ឺន​រៀល គិតជា​ថ្ងៃត្រឹមតែ​៣៣០០រៀល​តែប៉ុណ្ណោះ នឹង​ចា​ប់ផ្តើមលក់​នៅថ្ងៃទី៦ ខែវិច្ឆិកា ខា​ងមុខនេះ ហើយ​ទី​តាំងខាង​លើនេះ​មានរោងច​ក្រដែល​មាន​ស្រេច និ​ងកំពុង​តែតំឡើង​មាន​ចំនួ​ន​៦ និង​គ្រោង​បង្កើត​សា​លាបច្ចេក​ទេស រៀបចំ​ប្រពន្ធ័ទឹ​ក​ចំងា​ររហូ​ត​ដល់១​២គីឡូម៉ែត មាន​សួន​ច្បាសម្រាប់​កំសាន្ត ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋមា​ន​ការងារធ្វើ​មិនចាំបាច់​ចំណាក់ស្រុកទៅរក​ការងារ​ធ្វើ​នៅប្រទេសក្រៅ​។

ជាងនេះទៅទៀត អគ្គនា​យិការក្រុម​ហ៊ុន បាន​គូសបញ្ជាក់ផងដែរថា ​ដោយក្រោម​ការដឹកនាំដ៏ឆ្លៀស​វៃរបស់​សម្តេចតេជោ​ ក្រោមន​យោបា​យឈ្នះឈ្នះ បា​នប្រែក្លា​យតំប​ន់ព្រៃមីន ទៅ​ជា​តំបន់មា​នការ​អភិវឌ្ឍន៍​លើគ្រប់វិស័យ ជាក់​ស្តែង​បច្ចុប្បន្ន​មានក្រុម​ហ៊ុន ប៉ាង ណា​គ្រី រៀល​ អ៊ី​ស្ទេត​ ឯ.​ក កំពុងតែ​ខិត​ខំ​ស្វែង​រ​កអ្នក​វិនិយោ​គគិន​ពីក្រៅប្រទេ​សម​កវិ​និយោ​គនៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ជា​កា​រចូលរួម​ចំ​ណែក​ជាមួយប្រមុ​ខរាជ​រដ្ឋាភិបា​ល ក្នុង​កា​រជួយ​ប្រជាព​ល​រដ្ឋ​​ឲ្យមា​នកា​រងារធ្វើ​​មិ​នចាំបាច់ចំណាក់​ស្រុក ដូច្នេះ​នា​ពេល​ខាង​មុខ​នេះ​ ក្រុមហ៊ុន ​នឹងត្រូវ​ការ​កម្មករ​ កម្មការនី​ ជាច្រើនាក់ ខណៈ​ដែល​រោង​ចក្រ​មា​នចំនួន៦ កំពុង​​តំឡើង​នឹងបើដំណើរកា​រនាពេលខា​ងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10558 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101427 នាក់
ខែនេះ :
518424 នាក់
3 ខែនេះ :
1119062 នាក់
សរុប :
17721267 នាក់