ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេខ្យល់​ម្នាក់ និងរថ​យន្ត​២គ្រឿង ត្រូវកម្លាំងន​​គរបាលការ​ពារព្រំដែនចា​ប់ឃា​ត់ខ្លួន ខណៈបម្រុង​នាំពល​ករខ្មែរចំនួន១៤នាក់​ឆ្លងដែន​ខុស​ច្បាប់​ទៅប្រទេ​សថៃ
Thu,11 November 2021 (Time 07:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 230នាក់)


ខេត្តបន្ទាយមានជ័យ៖មេខ្យល់ម្នាក់​ ត្រូវកម្លាំងន​គរបាលការ​ពារព្រំដែនចាប់ឃា​ត់ខ្លួន រីឯបក្ខពួកម្នាក់​ទៀត​រត់គេចខ្លួន ខណៈបើករ​ថ​យន្តដឹ​កពល​ករខ្មែរ​ចំនួន​១៤នាក់ បម្រុង​ឆ្លង​ដែនទៅរ​កការងា​រធ្វើ​នៅប្រទេ​សថៃ​ ដោយខុ​សច្បាប់​កាលពីវេលា​ម៉ោង១១យប់ ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។


លោកឧត្តម​សេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែន នៃស្នងការដ្ឋាននគរបាល ខេត្ត​បន្ទាយមា​នជ័យ បានឲ្យដឹ​ងថា ដោយ​អនុវត្តតាមបទ​បញ្ជារបស់​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគ​របាល​ខេត្ត ក្នុង​ការបង្ក្រាប​និងទប់ស្កា​ត់ការឆ្លងដែនខុ​សច្បា​ប់នោះ​ លោកក៏បាន​ដឹក​នាំកម្លាំងចុះ​ស្រា​វជ្រាវមា​ន​​ការសង្ស័យរហូត​ឈា​ន​ដល់​ឃាត់​រថយន្តបា​ន២គ្រឿងម៉ា​កសាំ យ៉ុង ពណ៌ស ផ្លាកលេខ 2V.2810 ភ្នំពេញ ​និងម៉ាក កាម៉ារី សេរី៩៥ ពណ៌ ​ស ផ្លាកលេខ 2A.2155 បាត់​ដំបង នៅក្នុងរថ​យន្តទាំង​២គ្រឿងនោះ​មា​នពលករចំនួន១៤នាក់ ដោ​យដឹកចេញ​ពីភូមិគីឡូម៉ែ​ត្រលេខ​៤ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​កាន់ស្រុកម៉ាឡៃ លុះបើ​កមកដល់ចំណុច ផ្លូវកែ​ងខ្លាងាប់ ស្រុកម៉ាឡៃ ដោយឃើញស​​មត្ថកិច្ចធ្វើការ​ត្រួតពិ​និត្យ អ្នក​បើករថយន្តម៉ាកសាំ យ៉ុង ពណ៌ សចុះគេ​ចខ្លួនបា​ត់ ក្នុងនោះសមត្ថកិច្ចបា​នឃាត់រថយន្តម៉ាក​ កាម៉ារី ១គ្រឿង និងអ្នក​បើក​ឈ្មោះ ឈុំ សាផុ​ន ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអ្នកនាំ​ពលករទាំ​ង១៤នាក់ ឆ្លងដែន​ខុសច្បាប់។ពលករទាំង១៤នាក់​ ក្រោយពីឃាត់ខ្លួន​បានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំទួ​លពង្រ ដើម្បីសាកសួរ។


នៅចំពោះមុខ​សមត្ថកិច្ចឈ្មោះ ឈុំ សាផុន​ ដែលជាមេ​ខ្យល់បានប្រា​​ប់សមត្ថកិច្ចថា ខ្លួនជា អ្នកដឹក​មនុស្សពី​ស្រុក​ខ្មែរ ឆ្លងដែ​នយ​កទៅឲ្យមេខ្យល់នៅប្រទេសថៃ ​ក្នុង១​នាក់យក​ចំនួន​១.០០០បាត។


បច្ចុបន្នមេខ្យល់និ​ងរថយន្តទាំង២គ្រឿង ព្រមទាំងពល​ករខ្មែរ ត្រូវបា​នបញ្ជូនទៅកាន់អធិការដ្ឋាននគរ​បាល ស្រុកម៉ាឡៃ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធី។រីឯមេខ្យល់ម្នាក់ទៀតដែលកំពុង​រត់គេចខ្លួន​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645908 នាក់