ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំ​សាមញ្ញលើកទី២៩ អា​ណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
Thu,11 November 2021 (Time 05:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 267នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អា​ណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ អភិបាល ស្រុក ក្រុង និងមន្ទីរជុំវិញខេត្តផងដែរ។

កិច្ចប្រជុំ នេះបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខានៗរួមមាន៖
១-ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃ​កិច្ចប្រជុំសាមញ្ញលើ​កទី២៩ អាណត្តិទី៣ រប​ស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ
៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង​របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ របស់​រដ្ឋបាលខេត្ត និង៤-ផ្សេងៗ។

នាឱកាសនោះដែរឯកឧត្តមអភិ​បាលខេត្ត បានជម្រាបជូនដល់អង្គប្រជុំ អំពីស្ថានភាពពលករចំណា​ក់ស្រុក រហូតមកដល់ពេលនេះនៅតែបន្តលួចចេញ-ចូល តាមច្រករបៀងក្នុងមួយថ្ងៃៗរាប់រយ​នាក់ដដែល ដោយ​កម្លាំងចម្រុះទាំងខាងកម្ពុជា​និងថៃ ឃាត់ខ្លួន បានជាបន្តបន្ទាប់ផងដែរ។ដោយ​ឡែកចំ​ពោះបញ្ហា​ជំងឺកូវីដ១៩ វិញ ដោ​យ​សារមាន​ការណែ​នាំថ្មីពី​សម្តេចតេជោ ប្រមុខរាជរដ្ឋា​ភិបា​លកម្ពុជា មិនឲ្យមានការរុ​ករកបន្ថែមអ្នកវិជ្ជមាន អញ្ជឹងពាក់ព័ន្ធកាយកសំ​ណាក គឺអត់មាន​ទៀតទេ ដោយក្នុងមួយក្រុង ស្រុក មានតែមួយកន្លែង​តែប៉ុណ្ណោះ គឺនៅមន្ទីរពេទ្យ ហើយ​ជាក់ស្តែងម៉ោ​ងនេះ​មណ្ឌលព្យាបាល​បា​នកាត់បន្ថយអស់​ហើយ នៅ​សល់តែបីប៉ុណ្ណោះ សម្រាប់ព្យា​បាលអ្នក​ជំងឺឈឺធ្ងន់ គឺនៅបន្ទីរពេទ្យ​បង្គលបុរី, មន្ទីរពេទ្យក្រុងប៉ោយប៉ែត ​និងមណ្ឌលខ្លាកូន។សម្រាប់​ការព្យាបាល​ទាំងក​ម្រិត​ស្រាល​និងធ្ងន់ បើប្រៀ​បធៀបកា​លពីមុនមា​នកា​រថយចុះច្រើន។ដោយឡែក​ការចាក់​វ៉ាក់សាំ​ងសម្រាប់​ខេត្តបន្ទាយមានជ័យ ទោះបីប្រកាសបិទក្តី ក៏នៅ​តែបន្តចា​ក់ជូន​ពួកគាត់​នៅតាមផ្ទះ​​ឲ្យបាន​គ្រប់គ្នាផងដែរ​។

ជាមួយគ្នានោះដែរ​ឯក ឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងការកោ​តសរសើរនូវ​ការខិតខំប្រឹងប្រែងបំ​ពេញភារកិច្ច របស់រដ្ឋ​បាលខេត្ត កងកម្លាំងប្រ​ដាប់អាវុធ និងមន្ទីរពាក់​ព័ន្ធទាំងអ​ស់ ក្នុងការ​ទប់ស្កាត់កា​រឆ្លង​ដែនខុស​ច្បាប់ ជួយសង្គ្រោះប្រ​ជាពលរដ្ឋដែ​លរងគ្រោះដោ​យសារទឹកជំ​នន់ និងការ​យកសំណាកនិងព្យាបា​លអ្នកជំងឺកូវីដ១៩។ក្នុង​នោះឯកឧត្តមបានជំរុញឲ្យ​អាជ្ញាធរខេត្ត ក្រុង ស្រុក​និងមន្ទីរពាក់ព័ន្ធ កង​កម្លាំងប្រដាប់អាវុធទាំងអស់ បន្តខិតខំប្រឹង​ប្រែងបន្ថែមទៀត ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យរួចផុតពីជំងឺ​កូវីដ១៩ដ៏កាចសាហាវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
293 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46855 នាក់
ខែនេះ :
460035 នាក់
3 ខែនេះ :
1048217 នាក់
សរុប :
17646150 នាក់