ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្មករសំណង់ម្នាក់ ដាច់ខ្យល់ស្លាប់លើម៉ូតូឌុប បន្សល់កូនតូច២នាក់
Wed,10 November 2021 (Time 07:06 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 259នាក់)


ខេត្តបន្ទាយមានជ័យ៖កម្មករសំណង់ម្នាក់ ដាច់ខ្យល់ស្លាប់លើម៉ូតូឌុប បន្សល់កូនតូចប្រុសស្រី០២នាក់ នៅកណ្ដោចកណ្ដែង សមត្ថកិច្ចកំពុងប្រកាសរកសាច់ញាតិ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ២១និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ មុខការ៉ាស់សាំងPTT ក្បែរផ្លូវចូលបេនឡានក្រុង ស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សិង្គ ភ័ណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជាកម្មករសំណង់ ដែលបន្សល់កូនចំនួន២នាក់ ដោយកូនប្រុសបង ឈ្មោះ សិង្គ ផាណាត់ អាយុ១២ឆ្នាំ និងកូនស្រីឈ្មោះ សិង្គ ធារី អាយុ០៩ឆ្នាំ ទាំង០៣នាក់ឳពុកកូន ស្នាក់នៅបន្ទប់ជួលខាងត្បូងវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទល់លាមក២ថ្ងៃមកហើយ ទើបមិនស្រួលខ្លួន បានសម្រេចហៅម៉ូតូឌុប ឲ្យដឹកខ្លួនទៅពេទ្យ តែមិនទាន់ដល់ពេទ្យផង ក៏ដាច់ខ្យល់ស្លាប់តែម្តង។

ប្រភពពីរអ្នកស្គាល់ជនរងគ្រោះបានឱ្យដឹងថា ប្រពន្ធជនរងគ្រោះបានចែកផ្លូវគ្នាទៅរស់នៅឯក្រុងភ្នំពេញ ដោយបន្សល់ទុកជនរងគ្រោះ និងកូនប្រុសស្រីពីរនាក់នៅក្នុងបន្ទុក។

ក្រោយពេលកើតហេតុ សពត្រូវអាជ្ញាធរ និងសមត្ថកិច្ចនគរបាល សម្រេចយកទៅរក្សាទុកនៅវត្តបាលិលេយ្យ រងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកកូនប្រុស ស្រីទាំង២នាក់ ត្រូវបានអាជ្ញាធរចាត់ចែងយកទៅសំរាកនៅបន្ទប់ជួល ដើម្បីរងចាំសាច់ញាតិមកទទួលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46747 នាក់
ខែនេះ :
459927 នាក់
3 ខែនេះ :
1048109 នាក់
សរុប :
17646042 នាក់