ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលករខ្មែរចំនួន៣៧នាក់ អស់លុយហើយ មេខ្យល់យកទៅប្លង់ចោលក្នុងព្រៃ ត្រូវទាហានឈុ​តខ្មៅថៃឃាត់ខ្លួន
Wed,10 November 2021 (Time 10:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 287នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ៣៧​នា​ក់អត់បាយក្រហាយទឹកនៅ​ពេញព្រៃក្នុង​ទឹកដីថៃ ក្នុងនោះ
អស់​លុយហើយ​ថែមទាំងចាញ់​បោកមេខ្យល់​យកទៅប្លង់ចោលក្នុងព្រៃ ត្រូវទាហាន​ឈុតខ្មៅ​នៃកងអនុ​សេនាធំលេខ​១២.០៦រ​បស់ថៃ ឃាត់ខ្លួនបាន​នៅនៅវេលា​ម៉ោង៨ និង៣០នាទី​យប់ ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់​ចំណុចសយស៊ី (សយ៤) ក្នុងភូមិ​សាស្ត្របានណូន ឃុំផានសឹក ស្រុក​អារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិ​សាស្ត្រ ភូមិបន្ទា​យទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័​យ។
លោកវរសេនីយ៍​ឯក សួង សៅ មេបញ្ជាការនគ​របាលវរសេនាតូចការពារព្រំដែន​គោកលេខ ៨១៥ បាន​ឲ្យដឹងថា នៅវេ​លាម៉ោង៨ព្រឹក ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានព្រាន ឈុត​ខ្មៅថៃ​កងអនុ​សេ​នាធំលេខ ១២.០៦ បានផ្តល់ព័ត៌មានមកថា ក្រុមរបស់​ខ្លួនបានឃា​ត់ខ្លួនប្រជាពលរដ្ឋខ្មែ​រចំនួន​៣៧នាក់ ក្នុងនោះមាន ស្រី១៩នាក់ បានលួចឆ្លង​ដែនទៅរកការងា​រនៅប្រទេសថៃ​ដោយ​ខុសច្បាប់​ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ។

លោកបន្តថា ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ ត្រូវបានទាហា​នឈុតខ្មៅថៃ​បានបញ្ជូនទៅ​អធិកា​រដ្ឋាននគរបាលក្លងណាំសៃ ដើម្បី​មានវិធានការបន្ត។ពលករទាំង៣៧​នាក់​នោះ​បាននិយា​យថា ក្រុមខ្លួនបានចាញ់​បោកមេខ្យល់​ថា​និងជូនក្រុមខ្លួន​ទៅប្រទេសថៃ ដើម្បីរកការងារ​ធ្វើក្នុងការជូននោះបង់ឲ្យមេខ្យល់ជូនក្នុង១នាក់ ១.០០០បាទ ក្រោយ​ពីជូនដល់​ចំណុចក្នុងទឹ​ដីថៃព្រំដែនកម្ពុជា ថៃ ដោយឃើញមា​នទាហានឈុតខ្មៅ នៃកងអនុសេនាធំ​លេខ១២.០៦របស់ថៃ​កំពុងល្បាត តាមព្រំដែនមេខ្យល់ក៏គេចខ្លួនបាត់។

លោកបានធ្វើកា​រអំពាវ​នាវដល់បង ប្អូន ពលករ​ទាំងអស់គួរ​ឲ្យគិត​និងពិចា​រណាឲ្យបាន​ដិតដ​ល់ មុននិ​ងឲ្យមេខ្យល់ជូនទៅ​ថៃ ព្រោះមេខ្យល់ជូនឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4765 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52472 នាក់
ខែនេះ :
510905 នាក់
3 ខែនេះ :
1050764 នាក់
សរុប :
17645956 នាក់