ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យក​ឋិនទានសាមគ្គីចំនួន២វត្ត ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
Wed,10 November 2021 (Time 02:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 266នាក់)


ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនា​ក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិ​កា ឆ្នាំ២០២១នេះបានអញ្ជើញចូលរួមអង្គកឋិនទានចំនួន ២វត្ត គឺ វត្តស្វាយព្រហូត ស្ថិតក្នុងភូមិ​ស្វា​យ​ព្រហូត ឃុំគោកព្រីង និង វត្តចារ ស្ថិតក្នុងភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វា​យរៀង ។

អង្គកឋិនទា​ន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំបន្ទា​ប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ថ្ងៃ ហើ​យ ក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិន​ទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿង​ទេយ្យ​ទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជា​ច្រើនទៀងសម្រាប់ នាំមកវេរប្រគេនដល់ព្រះសង្ឃដែល​គង្សចាំព្រះវស្សាអស់ត្រី​មាស​ក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម ។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធា​ជ្រះ​ថ្លា​ធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីស​ណ្តានដែលបាន​ចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕ដោយ៖ប៊ុន ថុន

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
221 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46783 នាក់
ខែនេះ :
459963 នាក់
3 ខែនេះ :
1048145 នាក់
សរុប :
17646078 នាក់