ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ ត្រួតពិនិត្យវត្តមានកម្លាំងនគរបាល និងលុបបំបាត់ភា​ពអស​កម្មរបស់នគរបាលខិលខូច
Wed,10 November 2021 (Time 02:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 279នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំនៅស្នងការ​ដ្ឋាននគ​របាលខេត្តបន្ទា​យមានជ័យ នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអ​ធិបតីភា​ពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្ត​បន្ទាយមានជ័យ ដោយ​មានការអញ្ជើញចូលរួមពី​ស្នង​ការរង ផែនការ​ងារធនធានមនុស្ស ,ស្នងកា​ររង ផែនការងា​រសេនាធិការ ,នាយរងការិយាល័យ, នាយរង ផ្នែក និងមន្រ្តី ចំណុះផែន ធនធានម​នុស្ស ជាច្រើនរូប​ផងដែរនោះ លោកឧ​ត្តមសេនីយ៍ត្រី វង្ស វិត ស្នងកា​ររងផែនការងា​រធនធានមនុស្ស បាន​ថ្លែងថា កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បី ពិ​និត្យកម្លាំង ក្នុងផែ​នការងារធនធានមនុស្ស អំពីកម្លាំង​វត្តមាន និងកម្លាំង​អវត្តមាន ដើម្បីលុបបំ​បាត់ភាពអសកម្មរបស់មន្ត្រីនគរបាលខិលខូច ដែលមិនបំ​ពេញ តួនាទី ភារកិច្ច ការមិនគោរពវិន័យ ប្រព្រឹត្តរឿងមិន​ល្អនាំឲ្យប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះអង្គ​ភាពន​គរបាលជាតិ និង ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មន្ត្រីដទៃទៀតដែលគេគោរពវិន័យបានល្អ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា កងកម្លាំង​ទាំ​ងអ​ស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវគោរពវិន័យ០០៦ និងត្រូវមាន​សាមគ្គីភាពផ្ទៃក្នុង។ក្នុងនោះលោ​កក៏បានវាយតម្លៃខ្ពស់ចំពោះផែ​នការងារធនធាន​មនុស្សដែលគ្រប់​គ្រងកម្លាំងបានល្អ គ្មានបាត់មុខ និងកម្លាំងអសកម្ម។

ទន្ទឹមនោះដែរលោ​កក៏បានស្នើឲ្យប្រធានការិយាល័យបណ្តុះបណ្តាល ចាត់បញ្ជូនកម្លាំងទៅរៀ​នជំនាញ​ថ្មីៗ និងត្រូវបង្កើតវគ្គបណ្តុះបណ្តាលនៅកន្លែងដល់កងកម្លាំងអំពីមេរៀនលំហាត់របៀប ដើម្បីពង្រឹងស​មត្ថភាព ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
305 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
46867 នាក់
ខែនេះ :
460047 នាក់
3 ខែនេះ :
1048229 នាក់
សរុប :
17646162 នាក់