ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋដែលរងគ្រោះ ​ដោយទឹកជំនន់ចំនួន២៥​៣គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំ​ណោយពី​សា​ខាកាកបាទក្រហ​មកម្ពុជាខេត្តកណ្ដាល
Sat,30 October 2021 (Time 07:23 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 297នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធាន​គណៈ​កម្មាធិកា​រសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បាន​ដឹកនាំប្រតិភូសាខា អញ្ជើញ​ចុះសំណេះ​សំណាល សាកសួរសុខទុក្ខ និងនាំ​យកអំណោ​យមនុស្ស​ធម៌​របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រ​ជាពលរដ្ឋដែល​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀង ចំនួន២៥៣គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ក្នុងនោះ៣៥ គ្រួសារម​កពីសង្កាត់​កំពង់សំ​ណាញ់ ក្រុងតាខ្មៅ ខេត្តក​ណ្ដាល។

នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវ​ការផ្ដាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់ស​ម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិត​អា​សូរ​ជាទីបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយជំនន់​ទឹកភ្លៀងរយះកាលកន្លងមក​នេះ​។

ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រ​ធាន សម្ដេចតែងគិត​គូរជានិច្ចអំពីសុខទុក្ខរប​ស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំ​ងបាន​ណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់​មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរ​ស់នៅរបស់​ប្រជាពលរដ្ឋ ព្រមទាំងចុះសួ​រសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយ​គ្រោះមហន្តរា​យផ្សេងៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាកា​រនយោបាយឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផ​លប៉ះពា​ល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែ​លរស់នៅក្បែរមាត់ទឹក សូមមានការ​ប្រុងប្រ​យ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យពួ​កគាត់លេងទឹក ដែលអាច​នាំអោយ​មានគ្រោះ​ថ្នាក់​ណាមួយ​កើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសេរពិស នឹងត្រូវហូបស្អាត ផឹក​ស្អាត ប្រកបដោយអនាម័យខ្ពស់។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង២៥៣ គ្រួសារ ដោយ​ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ kg, មី ១ កេស, ត្រីខ ១ យួរ, ទឹកបរិសុទ្ធ ១ កេស, អា​កុល​ដបតូច ១ ដប, ម៉ាស ១០ បន្ទះ, និងថវិកា ៥ ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4464 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96832 នាក់
ខែនេះ :
512536 នាក់
3 ខែនេះ :
1121220 នាក់
សរុប :
17725984 នាក់