ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុម​ការ​ងារ អញ្ជើញចុះសំណេះសំណាល និងនាំយក​អំណោ​យ ចែកជូនពលរដ្ឋ​២០០គ្រួសារ ដែលមា​នជីវភាពខ្វះខាត លំបាក ក្នុងឃុំរការខ្នុរ
Sat,30 October 2021 (Time 06:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 304នាក់)


ខេត្តត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធា​នគណៈកម្មាធិ​ការសា​ខាកា​កបាទក្រហម​ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែតុ​លា ឆ្នាំ២០២១​ បានអញ្ជើញចុះ​សំណេះសំ​ណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហ​មកម្ពុជា ចែកជូនពលរដ្ឋ២០០គ្រួសារ ក្នុង១គ្រួសា​រទទួលបាន អង្ករ១បេ មី១កេស ទឹក​ត្រី១​យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប្រេងឆា​១ដប និងថវិកា​មួយចំនួន ដែលមា​នជីវភាពខ្វះខាត នៅក្នុងឃុំ​រការខ្នុរ ស្រុក​ក្រូច​ឆ្មារ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសា​សន៍ផ្តាំផ្ញើសួរសុខ​ទុក្ខពីសំ​ណាក់​សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជា​ពលរដ្ឋដែល​មានជីវភាព​ខ្វះខាតលំបា​កទាំងអស់ ដោយក្តីនឹករលឹ​ក អាណិ​តអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុកប្រជា​ពលរដ្ឋគ្រ​ប់ពេ​លវេលា។

ឯកឧត្តមបណ្ឌិត អភិបា​លខេត្ត បានណែ​នាំដល់អាជ្ញាធរ​ស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបាន​ជាប់ជាប្រចាំ​ដល់ប្រជាព​លរដ្ឋ នូវវិធានការ «៣កុំ និង៣ការពារ» ក៏ដូចជាព​លរដ្ឋដែលមិន​ទាន់ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ សូមរួសរាន់​ទៅចាក់ ដើម្បីបញ្ចៀស​ការស្លាប់ ពិសេសក្នុងកា​រចូល​រួម​ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនូវជំងឺដ៏កាច​សាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយ​កចិត្តទុកដាក់ខ្ពស់គ្រប់​កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយផ្តល់ជូនអំណោយពលរដ្ឋជន​ងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយ​មិ​នប្រកាន់ពូជសាសន៍ ពណ៍សម្បុរ និងនិន្នា​ការនយោបាយនោះឡើយ ពិសេស​តាមរយៈគោ​លន​យោបា​យឧបត្ថម្ភដល់ ​បងប្អូនក្រ១ ក្រ២ និងស្ត្រីព​ពោះជាដើម។ដោយឡែក​ក្នុងបរិ​បទកូវីដ១៩នេះ សម្តេចតេជោ បានបន្តផ្តល់ភា​ពកក់ក្តៅ ដោយពលរដ្ឋទទួល​បានការ​ចាក់​វ៉ាក់សាំ​ងដោយឥតគិតថ្លៃ, ព្យាបាល​មិនយកលុយ ផ្តល់អា​ហារ៣ពេល ពិសេស ផ្តល់២​លានរៀល​គ្រួសារអ្នកស្លា​ប់ដោយជំងឺកូវីដ១៩ ​និង១លានរៀល ជូនក្រុមការងារចាត់ចែងសពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4247 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96615 នាក់
ខែនេះ :
512319 នាក់
3 ខែនេះ :
1121003 នាក់
សរុប :
17725767 នាក់