ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មនុស្ស១នាក់រងរបួស និងរថយន្តពីរគ្រឿងរងការខូចខាត ដោយសារអគ្គីភ័យឆេះការាសសាំង នៅក្រុងសេរីសោភ័ណ្ឌ
Fri,29 October 2021 (Time 12:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 330នាក់)


ខេត្តបន្ទាយមានជ័យ:យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសបែកក្បាល និងរលាកភ្លើងចំណែករថយន្ត ២គ្រឿងត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈពេលដែលម្ចាស់បើក ហើយរថយន្តកិនចំធុងហ្គាសបណ្តាលឲ្យផ្ទុះ បង្កជាអគ្គិភ័យផ្អើលទាំងព្រឹក។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោងម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យ ចំនួន០៣គ្រឿង (រថយន្តស្នងការ ដ្ឋាន០១គ្រឿង,អធិការដ្ឋានមង្គលបូរី ០១គ្រឿង និងរថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ ០១គ្រឿង) បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយ ប្រើប្រាស់ទឹកអស់០៣ រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន 100% ។

ក្នុងហេតុការណ៍នេះដែលឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនិងនាំយករថយន្តពន្លត់អគ្គីសភ័យ ជួយពន្លត់បាញ់ទឹកយ៉ាងសរស្រាក់ សស្រាក់ ដោយរលត់ជាស្ថាពរនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃដដែលមិនបណ្ដាលឱ្យរៀលដាលដល់ផ្ទះអ្នកជិតខាងឡើយ។


បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ការ៉ាសដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះនេះមានឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ ឆ្នាំ ប្រពន្ធឈ្មោះ លឹម ប៊ុនលី អាយុ៦៣ ឆ្នាំ មុខរបរបើកការ៉ាសសាំងរស់នៅចំណុចខាងលើ។

ក្នុងហេតុការណ៍នេះដែរគេឃើញមានឈ្មោះ ជា លី ដែលជាម្ចាស់ការ៉ាសរងរបួសបែកក្បាលនិងរលាកភ្លើង ដោមានការខូចខាតរថយន្តចំនួនពីរគ្រឿងរថយន្តដឹកសាំងម៉ាកខេមធើមួយគ្រឿង និងរថយន្តម៉ាកសាយអនមួយគ្រឿងផងដែរ។ទោះជាយ៉ាងណាជុំវិញបញ្ហាករណីអគ្គីភ័យនេះមជ្ឈដ្ឋាននានាបានលើកឡើងថាកន្លែងការ៉ាសសាំងខាងលើនេះមានការធ្វើប្រហែល ទើបបានបណ្តាលឲ្យមានការឆាបឆេះបែបនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះទំហំនៃការខូចខាតគិតជាទឹកប្រាក់នូវមិនទាន់ដឹងនៅឡើយសមត្ថកិច្ចកិច្ចជំនាញកំពុងតែធ្វើកំណត់ហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4307 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96675 នាក់
ខែនេះ :
512379 នាក់
3 ខែនេះ :
1121063 នាក់
សរុប :
17725827 នាក់