ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មជ្ឈមណ្ឌល​សិក្សា​សហគមន៍ បរយ៉ាខា ដែ​លជាជំនួយ​ប្រជាជនជប៉ុន ត្រូវបានបើកស​ម្ពោធជាផ្លូវ​ការ​ ដើម្បីគាំទ្រឲ្យ​កូនខ្មែរមា​នជំនាញច្បាស់លាស់
Thu,28 October 2021 (Time 09:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមកា​រដឹកនាំ​រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ នូវអគារមជ្ឈមណ្ឌល​សិក្សាសហគម​ន៍បរយ៉ាខា ដែ​លពិធីនេះមាន​ការអញ្ជើញចូលរួម​ជាគណៈអធិបតី លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអ​ភិបាលខេត្តប៉ៃលិន, ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតី តំ​ណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុ​វជន និង​កីឡា និងមានការអញ្ជើញចូលរួមពីគណ:ប្រតិភូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្ត​មអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីអប់រំខេត្តព្រមទាំងលោកគ្រូ អ្នកគ្រូចូលរួមជាច្រើនផងដែរ ។

ថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខានេះ លោកជំទាវ បាន ស្រីមុំ អភិបា​ល​ខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ នៅថ្ងៃនេះ ពិតជាមានកិត្តិយស និងមានមោទនភាពបំផុ ត ដោយបានប្រារព្ធ ពិធី​សម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលបាន​សាងសង់​ឡើង​ក្រោមអំណោយ ដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុន តាមរយ:អង្គ​ការកុមារឥ​តព្រំដែន​អន្តរជាតិ​នៅកម្ពុ​ជា(KnK International) ក្រោមកិច្ចស​ហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ។

លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា អគារមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ មានចំនួន៣ក​ន្លែង គឺ​នៅក្នុងបរិវេណសាលាបឋមសិក្សាបរយ៉ាខា ១កន្លែង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ១ក​ន្លែង​ និង​នៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ១កន្លែងទៀត ដែលអគារទាំងនេះ មានគំរូ​ស្តង់​ដាតែមួយ មានទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង១៦ម៉ែត្រ ស្មើ៣បន្ទប់ និងបន្ទប់ទឹកចំនួន២ មានបំពាក់គ្រឿងសង្ហារឹម និងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់។

លោកជំទាវ​បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលសិក្សាសហគមន៍ដ៏ស្រស់បំព្រង ដែលជាជំនួយ​ដ៏ថ្លៃ​ថ្លា​នេះ នឹងផ្តល់ឱកាសដល់យុវជន ឱ្យចូលរៀនជំនាញវិជ្ជាជីវ:ដូចជា រៀនកាត់ដេរ សម្លៀកបំពាក់ សម្អាង​ការ ជួសជុលទូរស័ព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀត ក្នុងការប្រក​បមុខរបរនៅក្នុងមូលដ្ឋាន ជៀសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬប្រទេសជិតខាង ជាពិសេ​សរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ ហើយអគារទាំងអស់នេះ ពិតជាមាន​សារសំខា​ន់ខ្លាំងណាស់ ក្នុងការជួយបណ្តុះបណ្តាលយុវវ័យ នៅក្នុងខេត្តប៉ៃលិន​ឱ្យទទួលបាននូវផ​លប្រយោ​ជន៍ដ៏ធំ សម្រាប់សហគមន៍ ។

ឯកឧត្តម មិ​កាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ នេះជាលើ​កទី១ហើយ ដែលបានធ្វើដំណើរមកក្នុងខេត្តប៉ៃលិន ដោយចាប់តាំ​ងពីប្រទេស​ជប៉ុនបានតែង​តាំងជា​អគ្គរាជទូតអស់រយ:ពេល២ឆ្នាំ នៅប្រទេសកម្ពុជា មិនធ្លាប់មកខេត្តប៉ៃលិននោះឡើយ ។

ឯក​ឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន មានការសប្បាយរីករាយ ដែលទ​ទួល​បានកិច្ចសហការជាមួយនឹងកម្ពុជា តាមរយ:អង្គការកុមារឥតព្រំដែន ហើយនៅថ្ងៃខាងមុខ ក៏​នឹង​នៅតែបន្តបង្កើនទំនាក់ទំនងដៃគូ ល្អជាមួយគ្នាយ៉ាងស្អិតរមួតថែមទៀត ។

ចំណែកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ដែរ​ថា​៖​ឯកឧត្តមសូមចូលរួមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារាជរ​ដ្ឋាភិ​បាលជ ប៉ុន ដែលបានផ្តល់ជំនួយអគារសិក្សាជូនខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការស្រូបយកចំណេះដឹង ជំនាញ​ទៅបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។

ឯកឧត្ត​មបន្តទៀតថា ដូចអ្វីដែលសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា តែង​តែយកចិត្តទុកដាក់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: គឺសម្តេច បានយកវិស័យ​អប់រំនេះជាទី១ ក្នុងចំណោមវិស័យនានាទាំងអស់ ព្រោះមានសា​រសំខាន់ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ ទើបនៅថ្ងៃនេះ ខណ:ខាងសប្បុរសជនជប៉ុន ផ្តល់អគារ​សិក្សា​ជំនាញ និងសម្ភារសិក្សាជាច្រើន ជូនដល់ប្រទេសកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5040 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97408 នាក់
ខែនេះ :
513112 នាក់
3 ខែនេះ :
1121796 នាក់
សរុប :
17726560 នាក់