ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធអំពើលួចកាបូបលុយ នៅក្រុងប៉ោយប៉ែត
Thu,28 October 2021 (Time 07:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 289នាក់)


ខេត្តបន្ទាយមានជ័យ:ជនសង្ស័យចំនួន ២នាក់ ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន បន្ទាប់ពីទទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ￸ ស្ដីពីករណីឆក់កាបូបលុយនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្នុងខណ:ពេលខ្លួន និងប្ដី កំពុងធ្វើដំណើរតាមផ្លូវ ពេលមកដល់ចំណុចម្ដុំខារ៉ាអូខេអេហ្វផ្លាសស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណ០៣នាក់ ជិ:ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួនដែលក្នុងនោះ￸មានលុយចំនួន១៥០ដុល្លារអាមេរិក។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ￸ លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិ:ធ្វើសកម្មភាព និងកាបូបលុយដែលពួកគេឆក់ពីជនរងគ្រោះ￸ នៅចំណុចម្ដុំស្រះសួគ៌ជិតវិទ្យាល័យអូជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ ១/-ឈ្មោះ￸ ភី ប៊ុនតើម ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ។
២/-ឈ្មោះ￸ វ៉ុង រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបោះ￸ពោធិ៍ ឃុំបោះ￸ពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង០២នាក់ខាងលើ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេជិ:ម៉ូតូ១គ្រឿងមានគ្នា០៣នាក់ហើយបានធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះ￸ខាងលើពិតប្រាកដមែន ពេលឆក់កាបូបបានពួកគេជិ:ម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទាក់ចាប់បានតែម្ដង ដោយឡែកបក្សពួកគេម្នាក់ទៀតឈ្មោះ￸ ហ្វី ភេទប្រុស បានរត់រួច ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ រួមនឹងមានវត្ថុតាងផងនោះ￸ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកកាបូប និងលុយចំនួន១៥០ដុល្លារត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមវិញហើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ￸ ដើម្បីចាត់ការបន្តតាមនីតិវិធី។ចំណែកជនសង្ស័យឈ្មោះ￸ ហ្វី ដែលរត់គេចខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3070 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95438 នាក់
ខែនេះ :
511142 នាក់
3 ខែនេះ :
1119826 នាក់
សរុប :
17724590 នាក់