ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អគ្គីភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួនពីរល្វែងអស់ទាំងស្រុង មិនដឹងពីមូលហេតុ
Thu,28 October 2021 (Time 11:04 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 273នាក់)


ខេត្តបន្ទាយមានជ័យ:ផ្ទះប្រជាពលរដ្ឋចំនួន២ល្វែងធ្វើអំពីឥដ្ឋក្រោមប្រក់ស័ង្កសី រងការឆាប់ឆេះអស់ទាំងស្រុង មិនដឹងពីមូលហេតុ សំណាងល្អមិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយសាលាសុវណ្ណភូមិ ក្បែរអង់តែន០១៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះរងគ្រោះ ដែលនៅជាប់ផ្ទះដែលឆេះដំបូងគេបានឲ្យដឹងថា ខណ:ដែលក្រុមគ្រួសាររបស់ខ្លួនរៀបនឹងចូលសម្រាក ក៏ស្រាប់តែឮសំឡេងពីខាងក្រៅស្មានតែមានមនុស្សឈ្លោះប្រកែកគ្នា ក៏ស្រាប់តែចេញមកខាងក្រៅក៏ឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ក៏នាំគ្នារត់ចេញមកខាងក្រៅសឹងពុំទាន់។

ក្រោយពីកើតហេតុភ្លាមអាជ្ញាធរក្រុងប៉ោយប៉ែតមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់គោលដៅយ៉ាងសស្រាក់សស្រាំ និងនាំយករថយន្តពន្លត់អគ្គីភ័យ ធ្វើការបាញ់ពន្លត់រហូតដល់វេលាម៉ោង១១និង២៣នាទី ទើបអគ្គីភ័យបានរលត់ជាស្ថាពរ មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ អាចបណ្ដាលមកពីទុស្សេខ្សែភ្លើងច្រើនជាង ដោយសារតែនៅសុខៗក៏ស្រាប់តែមានសំឡេងចេញហើយក៏អណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ដោយរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួនពីរគ្រឿង និងរថយន្តកាស៊ីណូ ត្រូពីកាណា ចំនួន១គ្រឿង។ឯទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយ តែទ្រព្យសម្បត្តិនៅក្នុងផ្ទះចំនួនពីរល្វែងខាងលើ រងការឆាបឆេះនិងខូចខាតអស់ទាំងស្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5173 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97541 នាក់
ខែនេះ :
513245 នាក់
3 ខែនេះ :
1121929 នាក់
សរុប :
17726693 នាក់