ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តកណ្តាល ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់​អន្តរជាតិ១តុលា ក្រោមប្រ​ធានបទ​ "ចូលរួមគាំទ្រថែ​ទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំ​ខាន់ក្នុងការ​អនុវត្ត​ប្រព័ន្ធគាំ​ពារសុខុមា​លភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា
Tue,26 October 2021 (Time 06:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 335នាក់)


ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម​ប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បាន​អញ្ជើញជា​អធិបតីក្នុង​ទិវា​មនុស្ស​ចាស់កម្ពុជា និងទិ​វាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានប​ទ "ចូលរួមគាំទ្រ​ថែទាំសុខុមាលភាពមនុស្សចាស់ គឺជា​កត្តាដ៏សំខាន់ក្នុងការ​អនុវត្តប្រព័ន្ធគាំពារ​សុខុមាលភា​ពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា" នៅសាលាខេត្តកណ្តាល។

ការប្រារព្ធទិវាមនុស្សចាស់ ០១តុលា នេះ គឺបាន​បង្ហាញឱ្យឃើញច្បា​ស់ពីការយកចិត្តទុកដាក់​របស់រាជរដ្ឋា​ភិបាល ពិសេសពីគ​ណៈកម្មាធិការជា​តិកម្ពុជា​ ដើម្បីមនុស្សចាស់ ដែលមាន សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាប្រធា​នកិត្តិយស និងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និងយុវនីតិសម្បទា​ជាប្រធាន ចំពោះគុណ​បំណាច់​ដែលមិនអា​ចកាត់ថ្លៃ​បានរបស់​មនុស្សវ័យចាស់ដែ​លជាធនធា​នដ៏មានសារៈសំខាន់មិនចេះរីងស្ងួត និងជាគ្រឹះ នៃបញ្ញា​ញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌​ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។

សមាគមមនុស្សចាស់ គឺជាអង្គការសហគមន៍មួយ ដែលមានគោលដៅលើកកម្ពស់សុខុមាល​ភាពរ​បស់​មនុស្សចាស់​តាមរយៈសកម្មភាពរួមដែលផ្តល់ផលប្រយោជន៍ដល់មនុស្សចាស់ផ្ទាល់ និងសហ​គមន៍រប​ស់ពួកគាត់ ។គោលបំណង នៃការបង្កើត​សមាគមមនុស្ស​ចាស់ឡើង​គឺដើម្បី​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ គុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ត ជម្រុញមនុស្សចា​ស់អោយជួយគ្នា​ទៅវិញទៅមកក្នុង​ន័យជម្រុញ និងផ្សព្វផ្សាយអោយមានការគាំទ្រដល់សហគមន៍ ចំពោះ​មនុស្ស​ចាស់​ដែលងាយរងគ្រោះ។ ​
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់លោកតា លោកយាយ និងប្រជាពល​រដ្ឋចំនួន៣​០០នាក់ ដែល​បានចូលរួមក្នុងពិធីនានេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គ.ក មី១កេស ត្រីខ១យួរ ម៉ាស ១ប្រអប់ និងថវិកាចំនួន ១០០,០០០រៀល (មួយរយពាន់រៀល)ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10774 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101643 នាក់
ខែនេះ :
518640 នាក់
3 ខែនេះ :
1119278 នាក់
សរុប :
17721483 នាក់