ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិ​បាលខេត្តកំពង់ចាម ស្នើឱ្យដៃគូ​រអភិវឌ្ឍរមណីយដ្ឋាន "ទឹកឆា" កែលម្អតំប​ន់នេះ ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ
Mon,25 October 2021 (Time 08:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 391នាក់)


ខេត្តកំពង់ចាម៖ក្នុង​កិច្ចប្រ​ជុំត្រួ​តពិនិ​ត្យ​កា​រគ្រប់គ្រង ​និង​វិនិ​យោគរម​ណីយ​ដ្ឋាន​ទេ​សចណ៍"ទឹកឆា" នៅថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី នាយករដ្ឋបាល អភិបា​លស្រុក​ព្រៃឈរ ស្រុកចំ​ការលើ ប្រធានមន្ទីរទេស​ចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិបាលខេត្តកំពង់​ចាម បាន​ស្នើឱ្យដៃគូ​រអភិ​វឌ្ឍរម​ណីយដ្ឋាន "ទឹកឆា" កែ​លម្អ​តំប​ន់នេះ ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ ដើម្បីទាក់ទាញភ្ញៀវទេសច​រពីគ្រប់មជ្ឈដ្ឋាន។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យ​ផ្ទៀងផ្ទាត់​ទៅតាមកិច្ចសន្យា​ដែល​ដៃគូអភិវឌ្ឍ ត្រូវទទួលអនុវត្តឱ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យា​ដែលបា​នចុះ​កិច្ចព្រម​ព្រៀងរួចមក ក៏ដូចជាសំ​ដៅធ្វើយ៉ាង​ណាឱ្យរ​មណីយដ្ឋាន​ទេសចរណ៍ធម្មជាតិមួយនេះ កាន់តែ​មានសោ​ភ័ណភាព និងផាសុខភា​ព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិចាប់​អារម្មណ៍មក​លេងកំសាន្ត។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់​ដៃគូអភិវឌ្ឍ ឱ្យធ្វើការកែស​ម្រួលនូវ​សោភ័ណភាព បរិស្ថាន សួនច្បារ ការរៀបចំខ្ចុះ ការស្តារ​ទំនប់ឡើងវិញ ការ​ការពា​រតំបន់រ​មណីយ​ដ្ឋាន ការរៀបចំបញ្ជោរ និងកា​រកំណត់តម្លៃឱ្យបា​នជាក់លាក់ រួមនិង​ការរៀប​ចំចំណ​តរថយន្តឱ្យ​បានត្រឹមត្រូវជាដើម ។ល។
រដ្ឋបាលខេត្តបញ្ជាក់ថា រមណីយដ្ឋានទេសចណ៍ "ទឹកឆា" មានផ្ទៃក្រឡាប្រមា​ណជាង ៧១ ហិកតា ដែលមាន​ទីតាំងស្ថិតនៅក្នុងឃុំក្រូច ​និងឃុំបឹង​ណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4464 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52171 នាក់
ខែនេះ :
510604 នាក់
3 ខែនេះ :
1050463 នាក់
សរុប :
17645556 នាក់