ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តបន្ទាយមានជ័យ សំណេះ​សំណាល លើកទឹក​ចិត្តដល់​ក្រុមកីឡា​បាល់ទាត់ និងសិល្បៈចាប៉ី​ដងវែង ទទួលពា​ន់ង្វាន់
Mon,25 October 2021 (Time 06:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 283នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុមកីឡាបាល់​ទាត់ខេត្តបន្ទាយមានជ័យ ដែ​លទទួលបានចំណា​ត់ថ្នាក់លេខ​៣ ក្នុងកម្មវិធីប្រ​កួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ និងក្រុម​សិល្បៈចាប៉ីដងវែង នៃម​ន្ទីរវប្បធម៌ និងវិចិត្តសិល្បៈ​ខេត្តបន្ទាយមានជ័យ ទទួលបានអំ​ណោយ ឧបត្ថម្ភលើកទឹកចិត្ត ពីឯ​កឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ​:អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១​នេះ។

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការអបអរសាទរ និងមានមោទណៈភាព​ចំពោះជ័យ​លាភីរបស់​ក្រុមកីឡាករ និងសិល្បៈករយើងទាំងអស់គ្នា ដែលបានខិខំប្រឹងប្រែងយកអស់ស្មារតី កងកម្លាំ​ងកា​យចិត្ត បញ្ញា ក្នុងការប្រកួតដ៍សមត្ថភាពពិត ។ភាពជោគជ័​យនេះវាជា​មោទនៈភាព​មួយរប​ស់ខេ​ត្តបន្ទាយមានជ័យយើង មានក្រុមកីឡាករឆ្នើម មានសិល្បៈករឆ្នើម បានចូល​រួមប្រកួត​លើឆាកថ្នា​ក់ជាតិ បានទទួលចំណាត់ថ្នាក់។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ក្រុមសិល្បៈ កីឡាករ គ្រូបង្វឹកទាំងអស់ សូមមានសុខភាព​ល្អ ជោគជ័យនាពេលខាងមុខៗទៀត និងត្រូវបន្តពង្រឹងកា​រហ្វឹកហាត់បំពេញប​ន្ថែមសមត្ថភាព​ឲ្យកាន់តែខ្លាំងទៀត ដើម្បីដណ្តើមយកជ័យលាភីជើងឯក។

ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ផ្តល់ជូនថវិកា ក្រុមកា​រងារបាល់ទាត់ ៦លានរៀល គ្រូបង្វឹក​២នាក់ ថវិកា ៨០ ០០​០០រៀល ក្លិប​៤០ ០០០០រៀល និងគ្រឿងឧបភោគមួយចំនួន ។ជូន​ក្រុមសិល្បៈចាប៉ីដងវែង ថវិកា ២លា​នរៀល និងគ្រូបង្ហាត់ ៤០០ ០០០រៀល និងគ្រឿងឧ​បភោគមួយ​ចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3527 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51234 នាក់
ខែនេះ :
509667 នាក់
3 ខែនេះ :
1049526 នាក់
សរុប :
17644619 នាក់