ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ការិយាល័​យ បង្ការ-ពន្លត់អគ្គីភ័យ​ខេត្តបន្ទាយមានជ័យ បើកវគ្គប​ណ្តុះបណ្តាល​ដល់គ្រូ​បង្គោលដែ​លជា​មន្ត្រីនគរបា​ល​ទទួលការ​ងារបង្ការ-ពន្លត់​អគ្គីភ័យនិង​សង្រ្គោះ ​មកពី​តាម​បណ្តា​ក្រុង-ស្រុក​ទាំង​០៩
Mon,25 October 2021 (Time 05:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 326នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីលើ​កកម្ពស់​ការ​បង្ការ និងកា​រពន្លត់អគ្គីភ័យ សំ​ដៅការពា​រអាយុជីវិត ទ្រ​ព្យ​សម្បត្តិ បរិស្ថាន សណ្តាប់​ធ្នាប់សាធារ​ណៈ និង​សុវត្ថិភាពសង្គម នៅថ្ងៃទី២៥​ ខែតុលា ឆ្នាំ២​០២១ ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមា​នជ័យ បាន​បើកវគ្គ​បណ្តុះ​បណ្តា​លរយៈពេ​លខ្លី ដល់គ្រូ​បង្គោ​ល​ដែលជា​មន្ត្រីន​គរបាលទទួ​ល​ការងារបង្ការ-ពន្លត់​អគ្គីភ័យ និ​ងសង្រ្គោះ មកពីតាម​បណ្តាក្រុង-ស្រុកទាំង​០៩ ដែ​លរៀបចំ​ដោយ​ការិយាល័​យ បង្ការ-​ពន្លត់​អគ្គីភ័យ និងសង្រ្គោះ ក្រោមអធិបតីភា​ពលោ​កឧត្តមសេនី​យ៍ត្រី ប៊ុន ផេង​ ស្នងការរង ទទួល​ផែនការងារ គ្រប់គ្រងអា​វុធគ្រឿងផ្ទុះ​និង​អគ្គីភ័យ តំណាង​លោកឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងកា​រដ្ឋាននគរបា​លខេត្ត​បន្ទាយមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង បានមានប្រសាសន៍ថា៖ដោយមា​នការឯ​កភាពពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបា​លខេត្ត ដើម្បីជា​ការ​រំលឹក​ពីមេរៀនចាស់ ក៏ដូច​ជា​ការបំពេញបន្ថែ​មនូវមេរៀនថ្មីនោះ​ និងដើម្បីឲ្យ​មន្ត្រីនគរ​បាលបង្ការ-ពន្លត់អគ្គីភ័យនេះ មាន​ជំនាញ​ច្បាស់លាស់ក្នុងពេ​លប្រតិបត្តិការ ត្រូវបា​នស្មា​រតីរឹងប៉ឹង មិនត​ក់ស្លុតចំ​ពោះ​ព្រឹត្តការណ៍​កើតឡើងនោះ ការិយាល័យ បង្ការ-ពន្លត់អគ្គីភ័យ​និងសង្រ្គោះ បានរៀបចំ​វគ្គបណ្តុះបណ្តាលខ្លី ដើម្បីស្វែងយល់កាន់​តែច្បាស់អំពីវត្ថុឬសា​រធាតុ ដែលងាយបង្កឲ្យទៅជាអគ្គីភ័យនេះ ងាយ​ស្រួលក្នុង​ការគ្រប់​គ្រងនិងផ្សព្វផ្សាយដ​ល់ម្ចាស់គ្រឹៈស្ថាន ស្ថានីយ៍ប្រេងឥន្ទនៈឬឧស្ម័ននានា ឬទីក​ន្លែងដែលមានផ្ទុកនូវ សារ​ធាតុរាវ រឹង ឧស្ម័ន គីមី ទំនិញឬវត្ថុធាតុដើមដែលងាយឆេះឬងាយផ្ទុះឆេះ ឲ្យគាត់ចូល​រួមសហការ ដើម្បីទប់ស្កាត់​នូវគ្រោះមហន្តរាយដោយអគ្គីភ័យ ។

ជាមួយគ្នានោះ លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង ក្នុងនាម​ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើដល់គ្រូបង្គោល​មកពីបណ្តាអធិកា​រដ្ឋានគរបាល ក្រុង  ស្រុក ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់បង្ហាត់បង្រៀនពីគ្រូបង្គោល ការិយាល័យ​ជំនាញ ដើម្បីយកចំណេះដឹង​ទាំងនោះទៅអនុវត្ត និងផ្សព្វផ្សាយដល់​នគរបាលក្នុង​អង្គភាពបានយ​ល់ដឹង ពិសេសផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋ នៅក្នុងមូល​ដ្ឋានបានយល់ជ្រាប ដើម្បីឲ្យ​មានការ​ប្រុងប្រយ័ត្ន និងរួមគ្នាទ​ប់ស្កាត់គ្រោះមហន្តរាយដោយសារអគ្គីភ័យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2638 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50345 នាក់
ខែនេះ :
508778 នាក់
3 ខែនេះ :
1048637 នាក់
សរុប :
17643730 នាក់