ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម ម៉ែន វិបុល ដឹ​កនាំ​កិច្ចប្រជុំបូក​សរុបលទ្ធផ​លការងារ​ប្រចាំខែតុលា និងលើកទិ​សដៅការ​ងារខែ​វិច្ឆិកា ឆ្នាំ២​០២១
Mon,25 October 2021 (Time 05:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 350នាក់)


ខេត្តស្វាយរៀង៖ក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផ​លការងារ​ប្រចាំខែតុលា និងលើកទិ​សដៅ​ការ​ងារខែ​វិច្ឆិកា ឆ្នាំ២​០២១តា​មរយះ​ប្រពន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាលខេត្តស្វាយរៀង និងជាប្រ​ធានគណៈ​បញ្ជាការឯ​កភាពរដ្ឋបាល​ខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១.អាជ្ញាធរក្រុង ស្រុក​ ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជម្រុញ​ឱ្យប្រជាពល​រដ្ឋទៅទទួល​ការចាក់វ៉ាក់​សាំងឱ្យបា​នគ្រប់ៗគ្នា និងគ្រប់ចំនួនដូស។
២. អាជ្ញាធរ​ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេស​ទប់​ស្កាត់កា​រជួញដួរ និងប្រើប្រាស់គ្រឿងញៀន។
៣.បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ​ណ៍ផ្លូវគោកបន្ថែមទៀត ដើម្បីកាត់បន្ថយការ​គ្រោះថ្នាក់នៅ​លើដងផ្លូវ។
៤.អាជ្ញាធរ ក្រុង ស្រុក រហូតដល់​មូលដ្ឋាន​ ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅ​ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
៥.អាជ្ញាធរ​ក្រុង ស្រុក ត្រូវខិតខំពិនិត្យនិងការពារដីរបស់រដ្ឋ ពិសេសខិតខំដោះស្រាយ​បញ្ហាផ្សេងៗ ជូន​ដល់ប្រជាពលរដ្ឋនៅក្នុងមូល​ដ្ឋានឱ្យអោយអស់លទ្ធភាព។
៦.មន្ទីរវប្បធម៌និងវិចិត្រ​សិល្បះខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពិនិត្យទីទួលបុរាណ នៅ​តា​មក្រុងស្រុកដើម្បីចងក្រងទុកជាឯកសារ និងគ្រប់គ្រងជាទ្រព្យសម្បត្តិរបស់រដ្ឋ។
៧.អាជ្ញាធរក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយនូវវិធានកា​ររបស់ក្រសួងសុខាភិបាលទៅដល់ ប្រជាពល​រដ្ឋ”៣កុំ ៣​ការពារ’’ក្នុងការបង្ការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
៨.រដ្ឋ​បាលក្រុង ស្រុក និងទីចាត់ការផែនការវិនិយោគសាលាខេត្ត ត្រូវពិនិត្យគម្រោងមូ​លនិធិក្រុងស្រុក ឃុំ សង្កាត់ ក្នុង​ការដេញថ្លៃអោយមានតម្លាភាព និងប្រសិទ្ធិភាព។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការកោ​តសរសើរ និងអ​រគុណ​ចំពោះក​ងកម្លាំងមាន​សមត្ថកិច្ច ប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរ​ពាក់ព័ន្ធទាំង​អស់ ដែលបានយ​កចិត្តទុកដាក់​លើការងារ​ពង្រឹងសន្តិសុខ​សុវត្ថិភាពជូនដ​ល់ប្រជាពលរដ្ឋ​បានល្អប្រ​សើរ ជាពិសេសក្នុងកំឡុងនៃ​ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែ​លបានបញ្ចប់ទៅដោយរលូន ការធានាបា​ននូវសុវត្ថិ​ភាពក្នុងការបង្ការទ​ប់ស្កាត់ការឆ្លងរា​លដាលនៃជំងឺកូវីដ១៩ ស្រមតាមសារាចរ​ណ៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2890 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50597 នាក់
ខែនេះ :
509030 នាក់
3 ខែនេះ :
1048889 នាក់
សរុប :
17643982 នាក់