ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មាន ពីពេលវេលាបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ
Sat,23 October 2021 (Time 06:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 294នាក់)


ខេត្តព្រះសីហនុ:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានពីពេលវេលាបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ។

ពិធីនេះបានធ្វើឡើងនៅទីលានតេជោស្ថិតនៅបណ្តោយវិថីតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកស្ម័គ្រចិត្តនិងក្រុមហ៊ុនសំរាម ( KSWM )ផងដែរ។

នាឱកាសនោះលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានលើកឡើងថា នាពេលកន្លងមករដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម(KSWM) បានប្រជុំពិភាក្សាជាច្រើនលើក ដើម្បីឱ្យក្រុមហ៊ុនរៀបចំបង្កើតប័ណ្ណព័ត៌មានផ្សព្វផ្សាយពីពេលវេលាបញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុន ត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ (សម្រាប់លើកទី១ ចំនួន៤៧ខ្សែផ្លូវ) ដែលជាខ្សែផ្លូវអាទិភាព ក្នុងនោះផ្លូវចំនួន ២៧ខ្សែ(មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក រីឯផ្លូវចំនួន២០ខ្សែទៀត (មានប័ណ្ណសម្គាល់ពណ៌ខៀវ) គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

ក្នុងករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល (យោងតាមអនុក្រឹត្យលេខ១១៣) ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមខ្សែផ្លូវ ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះនៅក្រុងព្រះសីហនុ អ្នកបញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ទាន់ឆ្លើយតប។

បច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់ទំនប់រលកប៉ុណ្ណោះ ដោយសារការបញ្ចេញសំរាមមានទាំងនៅលើគោក និងសំរាមមកពីតំបន់កោះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថារដ្ឋបាលក្រុងព្រះសីហនុ បានទទួលសិទ្ធិពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធតាមខ្លឹមសារអនុក្រឹត្យលេខ១១៣ ដោយរៀបចំកម្មវិធីប្រមូលសំរាម និងសកម្មភាពដឹកជញ្ជូនសំរាមចេញពីក្រុងព្រះសីហនុ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបានជម្រុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងដឹកជញ្ជូនសំរាម ត្រូវជ្រើសរើសបុគ្គលិក រថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅតាមតម្រូវការជាក់ស្តែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4741 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52448 នាក់
ខែនេះ :
510881 នាក់
3 ខែនេះ :
1050740 នាក់
សរុប :
17645833 នាក់