ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្ត​កំពត​ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុកបន្ទាយមាស
Sat,23 October 2021 (Time 04:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 252នាក់)


ខេត្ត​កំពត​:ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​​​ និង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​កកំពតកាលពីរសៀល​ថ្ងៃ​ទី២២ ខែតុលា​ ឆ្នាំ​២០២១ បាន​ដឹកនាំក្រុមការងារអញ្ជើ​ចុះ សាកសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្ស​ធម៌​ផ្តល់ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុក​បន្ទាយ​មាស​។

អំណោយ​ដែលត្រូវផ្ដល់​ជូន​គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ​២៥​ គីឡូក្រាម​,មី​ ចំនួន០១​កេស​ ,ត្រី​ខ​ កំប៉ុង​ ចំនួន​០១​ យួរ​ យួរ ,ទឹក​ត្រី​០១​យួរ​ ,ម៉ាស់​ក្រណាត់​ ចំនួន​១០​ ម៉ាស់​ និង​តង់​ចំនួន​១​។

ដោយឡែកគ្រួសារប៉ះពាល់ធ្ងន់ធ្ងរចំនួន១១គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន២០ម៉ឺន,គ្រួសារប៉ះពាល់មធ្យមចំនួន១៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ១០ម៉ឺនរៀល សរុបថវិកា១.៧០០.០០០៛។គ្រួសារប៉ះពាល់ស្រាលចំនួន៤៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៥ម៉ឺនរៀល សរុបថវិកា ២.៣០០.០០០៛ ទីប្រឹក្សាយុវជន កាកបាទក្រហម ចំនួន០១ នាក់ ឧបត្ថម្ភ ២ម៉ឺនរៀល ,យុវជនកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល ,អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ២ម៉ឺនរៀល ,នគរបាលចំនួន ១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល ,អាវុធហត្ថ ០៥ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល ,ប្រជាការពារចំនួន១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3239 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50946 នាក់
ខែនេះ :
509379 នាក់
3 ខែនេះ :
1049238 នាក់
សរុប :
17644331 នាក់