ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី ជំនួសលោក ឈិន សេងងួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង
Fri,22 October 2021 (Time 09:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តព្រះសីហនុ:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សូ ជុងហួរ ប្រធានស្តីទីក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ដោយលោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តថ្មី ជំនួសលោក ឈិន សេងងួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។

នាឱកាសនោះលោក ឡុង ឌីម៉ង់ បានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីដូចខាងក្រោម៖
១. ប្តេជ្ញាចិត្តបន្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ដើម្បីកំណើនការងារ សមធម៌ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។
២. ប្ដេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ការងារយ៉ាងហ្មត់ចត់ជាទីបំផុត។
៣. ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែ និងលើកស្ទួយជីវភាពរស់នៅសុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា។
៤. ប្តេជ្ញាផ្សព្វផ្សាយ និងការពារសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យបានទូលំទូលាយ។

ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃចំពោះលោក ឈិន សេងងួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។ដែលកន្លងមកលោកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចបានយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ។

ទន្ទឹមនោះឯកឧត្តមមានជំនឿជឿជាក់ថាលោក ឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតាមតួនាទីភារកិច្ច និងយកបទពិសោធន៍ដ៏ល្អ ជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់មានតម្លាភាព គណនេយ្យភាព រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវស្នាដៃធំៗបន្តទៀត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ "ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់" និងបាវចនាពីរគឺ "កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ" ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3047 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50754 នាក់
ខែនេះ :
509187 នាក់
3 ខែនេះ :
1049046 នាក់
សរុប :
17644139 នាក់