ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះឈើ ខា​ងលើថ្មក្រោម១ខ្នង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខណ:ដែលម្ចាស់មិននៅ
Fri,22 October 2021 (Time 07:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


រាជធានីភ្នំពេញ៖ម្ចាស់​មិននៅ ជាប់រវល់ចេញទៅ​ធ្វើការ និងបានបិ​ទទ្វារចា​ក់សោចោល ត្រូវអគ្គភ័យ​ឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបាន​​​​​ឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះ បានចេញក្រៅអស់ហើយ បា​នបិទទ្វារផ្ទះ​ចោល ក្រោយមកក៏ស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្ដង បង្កឲ្យ​មានការភ្ញា​ក់ផ្អើល យ៉ាងខ្លាំងហើយអ្នក​ភូមិបាននាំគ្នា ហៅរថយន្តពន្លត់អគ្គិភ័យ ព្រមទាំង​ជួយពន្លត់​ភ្លាមៗដែរ តែមិនរលត់សោះ ក្រោយ​មកទើបរថយន្តពន្លត់អគ្គភ័យ ទៅដល់ច្រើនគ្រឿង បានបាញ់​ពន្លត់រហូតរ​លត់ទៅវិញទាំងស្រុង មិនឲ្យ​ឆេះរាលឆ្លងដល់លំនៅដ្ឋាន ដែលស្ថិតនៅ​ជិតគ្នានោះ​ឡើយ ។

ប្រភពព័ត៌មានបន្តថា ម្ចាស់ផ្ទះមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ​កម្មករ​រោងច​ក្រ ហើយផ្ទះរបស់​គាត់ ដែលទទួលរ​ងការឆាបឆេះនោះ សាងសង់​ពីឈើខាងលើ និងថ្មក្រោមដែល មានទំហំ៥​ម៉ែត្រគុណ​និង៧ម៉ែត្រ។ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាលុយកាក់ ប្លង់ដី សម្លៀក​បំពាក់ សម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ក៏ត្រូវភ្លើង​ឆេះអស់គ្មានសល់ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3816 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51523 នាក់
ខែនេះ :
509956 នាក់
3 ខែនេះ :
1049815 នាក់
សរុប :
17644908 នាក់