ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្រ្តី​សាខា ក.ប​.ប. ខេត្តបន្ទាយមានជ័យ ចុះដក​ហូតទំនិញខូចគុណភាព និងហួស​កា​លបរិច្ឆេទ​ប្រើប្រា​ស់ សរុប​ជាង​២៤គី​ឡូក្រាម ពីអាជី​វករ​ ដែលដាក់​លក់នៅ​តាមផ្ទះ និង​តូប​ក្នុង​ផ្សារ នៅភូមិសា​ស្ត្រសង្កាត់ប៉ោយប៉ែត
Fri,22 October 2021 (Time 05:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប.ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​លោក សាន វិជ្ជាសា​រ៉ាវុធ ប្រធាន សា​ខាការពា​រអ្ន​កប្រើ​ប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រា​បកា​រក្លែង​បន្លំ​(ក.ប.ប)​ខេត្តបន្ទាយ​​មានជ័យ បាន​ចុះត្រួតពិនិត្យ និងដកហូត​បានផលិតផលខូច​គុណភាព និងហួសកា​លបរិច្ឆេទប្រើប្រាស់​ពីក្រុមអា​ជី​វករ​ ដែល​ដាក់​លក់​ដូរនៅ​តាម​ផ្ទះ និង​តូប​ក្នុង​ផ្សារ ស្ថិតនៅ​ភូមិក្បា​លស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត ជា​ល​ទ្ធផ​លមន្ត្រីជំ​នាញដកហូតបានផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា
- ​មី កំប៉ុង Pop Mie ចំនួន ៧២កំប៉ុង ស្មើ៥.៤គីឡូក្រាម
- មីកូរ៉េ ចំនួន ២០កំប៉ុង ស្មើ ១.៤គីឡូក្រាម
- នំសូកូឡា Ellse ចំនួន ១កញ្ចប់ ​ស្មើ ០.៣៦គីឡូ ក្រាម
- ទឹកក្រូច ឆ្មា ចំនួន ៦ដប ស្មើ ​៣លីត្រ
- ទឹក ប្រហុក ថៃ ចំនួន ៧ដប ​ស្មើ ៣.៥លីត្រ
- ដំណាប់ អំពិល ចំនួន ៤កញ្ចប់ ​ស្មើ​ ០.២៨គីឡូក្រាម
- មី កញ្ចប់ Hot Pepper ចំនួន ៦កញ្ចប់ ស្មើ ៨.១៨គីឡូក្រាម
- នំ មឹក កញ្ចប់ ចំនួន ៥កញ្ចប់ ស្មើ ​០.២៧៥គីឡូក្រាម
- ដំណាប់ Pine Apple ចំនួន ៤កញ្ចប់ ស្មើ​ ០.៨៤គីឡូក្រាម
- នំ កញ្ចប់ Banh Pia ចំនួន ២កញ្ចប់ ស្មើ ១.២គីឡូក្រាម សរុប ចំនួន ២៤.១៥៥គីឡូក្រាម។​

លោក សាន វិជ្ជាសា​រ៉ាវុធ បាន​ឲ្យដឹងថា ក្នុងសកម្មភាពនេះដែរមន្ត្រីបានចុះពន្យល់ណែនាំដល់​អាជីវករឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ទៅដល់ ដៃអ្នកប្រើប្រាស់ ជៀសវាងប្រឈមមុខច្បាប់។ក្នុងនោះមន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់ទំនិញ ល្មើសបីទីតាំងបង់ប្រាក់ពិន័យអន្តរការណ៍ ដោយសរសេរប័ណ្ណបង់ប្រាក់ផាកពិន័យចំនួនបី​ច្បាប់ផងដែរ។

លោក សាន វិជ្ជាសា​រ៉ាវុធ បញ្ជាក់ថា ក្នុងរយះកាល ៩ខែ ដើមឆ្នាំ២០​២១ មន្រ្តី​សាខា ក.ប.ប.ខេត្ត​បន្ទាយមា​នជ័យ ធ្វើ​ការ​ឃាត់ និង​ចាប់​បាន​ទំនិញខូច​គុណភាព និងហួសកា​​លបរិច្ឆេទប្រើប្រាស់​នៅ​តា​ម​ដងផ្លូវ ,លើ​ទីផ្សារ ,​តាមផ្ទះ ,តាម​ឃ្លាំង​ស្តុបទំ​និញ​ និង​ធ្វើការ​កំទិច​ចោល សរុប​ចំនួន​​៥,​៩៨៧គី​ឡូក្រាម ស្មើ​ជិត ៦តោន ហើយការដុតកំទិចចោលនោះក៏មានការយល់ព្រមពី​​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្តបន្ទាយមា​នជ័យ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3179 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50886 នាក់
ខែនេះ :
509319 នាក់
3 ខែនេះ :
1049178 នាក់
សរុប :
17644271 នាក់