ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរ​បាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយ​មានជ័យ ឃាត់ខ្លួនអ្នក​លក់ថ្នាំញៀន ទ្រង់ទ្រាយធំ​បាន​ចំនួន៣នាក់ ក្នុង​នោះ​មានស្រី១នាក់ បញ្ជូនទៅ​តុលាការ
Fri,22 October 2021 (Time 05:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 300នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ជួញ​ដូរគ្រឿ​ងញៀន​ជាទ្រង់ទ្រាតធំ ប្រុស ស្រី ចំនួន៣នាក់ ត្រូវ​បាន​ន​គរបាល​ការិយាល័យ ប្រ​ឆាំងគ្រឿងញៀន ឃាត់ខ្លួន​បា​ននៅវេលាម៉ោង ៦និង​៣០នាទី​ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ធិន​ ស៊ិនដេត ស្នងការរង​ ទទួលផែន​ការងារប្រឆាំងគ្រឿងញៀន នៃស្នង​ការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដើម្បីអនុវត្តនូវគោលនយោបាយ ឃុំ សង្​កាត់​ មាន សុវត្ថិភាព និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ ស្នងកា​រដ្ឋាន​នគរបាលខេត្ត បន្ទាយមានជ័យ និងមា​នការសម្របសម្រួលពី​ឯកឧត្តម កើត សុណ្ណារ៉េត ព្រះរា​ជអាជ្ញា​អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគ​របាលការិយាល័យ ប្រឆាំងគ្រឿងញៀន បាន​ឃាត់ខ្លួនជនសង្ស័យ​ជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់ ចំនួន០៣នាក់ ស្រី០១នាក់ និងដ​កហូតវត្ថុ​តាងថ្នាំញៀនមួយចំនួនធំ។

លោកស្នងការរង បានបញ្ជាក់ថា៖នៅវេលា​ម៉ោង០៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញ ដូរគ្រឿងញៀន នៅចំណុចរោ​ងស្នាក់​នៅប្រក់កៅ​ស៊ូតង់ក្បែរបេ​នឡានថ្មី ស្ថិតក្នុងភូមិ៣​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ភ្លាមៗនោះ​លោកបានដឹកនាំកម្លាំងជំ​នាញបានចុះប្រតិ​បត្តិការទៅកន្លែងនោះ និងបានធ្វើ​ការត្រួត​ពិនិ​ត្យឆែកឆេររកឃើញវត្ថុតាង​ម្សៅក្រាមសថ្លា ចំនួ១២ថង់ និងឃាត់ខ្លួនជ​នសង្ស័យ០១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យ​បានសារ​ភាពថាថ្នាំ​ញៀនទាំងនេះ បាន​ទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែត​តម្លៃ៤៥០ដុល្លាអាមេរិក។

លោកវរសេនីយ៍ឯក ស៊ិន ធិនដេត បបញ្ជាក់ទៀតថា៖ដោយមាន​ការសហកា​រពីឈ្មោះចាន់ ស្រីរ័ត្ន បានព្យា​យាមអូសទាញមុខស​ញ្ញាជួញដូរគ្រឿងញៀន​០១នាក់ទៀត។នៅវេលាម៉ោង០៣ រសៀលថ្ងៃទី​២០ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេ​ណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បា​ល១ សង្កាត់/​ប៉ោយប៉ែត រួចបន្ត​ទៅឆែកឆេររកឃើញវត្ថុតា​ងថ្នាំញៀនចំនួន០៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួ​លស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ​និងឃាត់ខ្លួនឈ្មោះ យី ផល្លី ហៅម៉ៅ ភេទប្រុស អាយុ ៥១ឆ្នាំ ជាម្ចាស់បន្ទប់ជួល ជាអ្ន​កដឹកជញ្ជូន​ និងប្រើប្រាស់​គ្រឿងញៀន។​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ ស្រីរ័ត្ន បានសារភាពថា ខ្លួនធ្លាប់​ជួញដូរគ្រឿងញៀ​ននេះជាច្រើនលើក​មកហើយ ចំណែកឈ្មោះ យ៉ុម ចាន់នី សារ ភាពថា ខ្លួនគេជួញដូ​រថ្នាំញៀននេះ​រយៈពេល០២ឆ្នាំ​មកហើយដែរ និងឈ្មោះ យី ​ផល្លី ក៏បានសារភាពថា ធ្លាប់ដឹក​ជញ្ជូនថ្នាំញៀន​ឲ្យអ្នក​ដែល​​បានកំហ្មង់ទិ​ញពីឈ្មោះចាន់នី។បច្ចុប្បន្នជន​សង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រីចំនួ​ន០៣នាក់ នគ​គរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កសាងសំ​ណុំរឿង បញ្ជូនខ្លួនទៅ​សាលា​ដំបូង​ខេ​ត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3227 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50934 នាក់
ខែនេះ :
509367 នាក់
3 ខែនេះ :
1049226 នាក់
សរុប :
17644319 នាក់