ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ណុប តារ៉ា អភិបាលរង​ខេត្តកណ្ដា​ល ណែនាំដល់ម្ចាស់អាជីវកម្មរកស៊ី ដឹកជញ្ជូនខ្សាច់ គ្រួស និង​ថ្ម ដែលមិ​នគោរព​តាមកិច្ចស​ន្យា និង​ច្បា​ប់​ពាក់ព័ន្ធ​នានា អាចប្រឈមនិងកា​របិទអា​ជីវកម្ម
Thu,21 October 2021 (Time 09:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 360នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំ​ជាមួយ​អាជីវកម្មទាំង​២២ដេប៉ូ ​ដែលដឹ​កជ​ញ្ជូនខ្សាច់ គ្រួស ថ្ម នៅក្នុង​ក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក ណុប តារ៉ា អភិបាលរង​ខេត្តកណ្ដាល បានធ្វើការ​ណែនាំដល់ម្ចាស់​អាជីវកម្មរកស៊ី ដឹកជញ្ជូន ខ្សាច់ គ្រួស និងថ្ម ដែល មិនគោ​រពតាម​កិច្ចស​ន្យា និងច្បាប់​ពាក់ព័ន្ធនានា ជាពិសេស ម្ចាស់អា​ជីវកម្មដែល​កំពុងធ្វើអាជី​វកម្មដោយ​គ្មានអាជ្ញា​ប័ណ្ណ​ត្រឹមត្រូវអាចប្រឈមនិងការបិទ​អាជីវកម្មតែម្តង។

ជាមួយគ្នានោះដែរលោកអភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំ​នេះគឺមាន​គោ​លបំណង​ឱ្យ​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្មដឹកថ្ម ខ្សាច់ និងគ្រួស​នៅ​ទូទាំងក្រុងតា​ខ្មៅ ត្រូវចូលរួម​គោរព​តាម​បទ​ដ្ឋាន​ប​ច្ចក​ទេស ស្ដីពីការដឹកជញ្ជូន ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូ​វ​ការដឹក​លើស​ទម្ងន់ដែល​នាំ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និងចៀស​វាងបង្កបញ្ហា​ផ្សេងៗ ដែលជាកង្វល់ដ​ល់សាធារណ​ជន ប៉ះ​ពាល់បរិស្ថាន ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវដោ​យសា​ររថយន្ត​ដឹកខ្សាច់ ដឹកថ្ម គ្រួសទាំងនោះ។ក្នុងនោះក៏បាន​ណែនាំដល់​ម្ចាស់អាជីវកម្មដឹកថ្ម ដឹកខ្សាច់ទាំ​ងអស់ ត្រូវត្រួតពិ​និត្យលើកា​រដឹកជញ្ជូន ត្រូវធ្វើយ៉ាង​ណាឱ្យស្របច្បា​ប់គោរពឱ្យ​បានតាមកិច្ច​សន្យា​ម្ចាស់អាជីវ​កម្ម ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យា​ស្តាប់ការ​ណែនាំរបស់អជ្ញាធរ។រាល់កា​រដឹកជញ្ជូន​ ត្រូវណែនាំដល់អ្នក​ដឹកត្រូវលា​ងសម្អាត​កង់ឡាន​ឱ្យបាន​ស្អាត​ពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹក​លើសទម្ងន់បើកបរដោយក្រមសីលធម៌
ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4368 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52075 នាក់
ខែនេះ :
510508 នាក់
3 ខែនេះ :
1050367 នាក់
សរុប :
17645460 នាក់