ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ ឱ វណ្ណឌីន អញ្ជើញជាអ​ធិបតីក្នុងពិធីបិ​ទយុទ្ធ​នាការ​ចាក់វ៉ាក់​សាំការពារជំងឺកូវីដ-១៩ ជូនប្រ​ជា​ព​លរដ្ឋចាប់ពី​អាយុ១៨ឆ្នាំ​ឡើង នៅសាលាខេត្តកំពត
Thu,21 October 2021 (Time 08:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 257នាក់)


ខេត្តកំពត៖លោក​ជំទាវ ​ឱ វណ្ណឌីន រដ្ឋលេ​ខាធិការក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ​គណៈ​អភិបាលខេត្តកំពត និងឯ​កឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សាខេត្ត នៅថ្ងៃ​ទី២១​ ខែតុលា​ ឆ្នាំ​២០២១​ អញ្ជើញជាអធិបតីក្នុងពិធីបិទ​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ចាប់ពីអា​យុ១៨ឆ្នាំ​ឡើង។

ពិធីនេះបានធ្វើឡើង​នៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី​អភិ​បាល​រងខេត្ត ស្នង​ការ មេបញ្ជាការក​ងកម្លាំង​ទាំងបីប្រភេទ លោក លោកស្រីនាយក នាយករ​ងរដ្ឋ​បាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជ​ការចំណុះ​សាលាខេត្តផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមកា​រយកចិត្តទុ​កដាក់ខ្ពស់បំ​ផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា បានស្វះស្វែងរក​វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លា​យជាប្រ​ទេសឈានមុខ លើការចា​ក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយ​លទ្ធផល​ចាក់វ៉ាក់​សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពី​ការអនុវត្តតា​មវិធានសុខាភិបាលនានា ព្រោះ​ថា​ វ៉ាក់​សាំងអាចជួយ​កាត់បន្ថយភាពធ្ងន់ធ្ងរ​ នៃជំងឺ ការចូលសំរាកម​ន្ទីរពេទ្យ និងអត្រាមរ​ណៈភា​ព ប៉ុន្តែមេ​រោគកូវីដ ១៩ ដ៏កា​ចសាហាវនេះ នៅ​តែមានឱកាសឆ្លងចូល​មកក្នុងខ្លួនយើង ហើយយើងក៏​អាចជាភ្នាក់​ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន។
ជាមួយគ្នានោះដែរលោកជំទាវ ក៏បានអំពាវនាវដ​ល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុក​ដាក់​អនុវត្ត​តាម​ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ គឺអនុវត្តវិធាន ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2927 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50634 នាក់
ខែនេះ :
509067 នាក់
3 ខែនេះ :
1048926 នាក់
សរុប :
17644019 នាក់