ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គិតត្រឹម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជម្ងឺកូវីដ.១៩ សម្រាប់ខេត្តបន្ទាយមានជ័យអ្នកស្លាប់ដោយសារជម្ងឺកូវីដ.១៩ មានចំនួន ២៩០នាក់ ក្នុងនោះមានស្រី១៦១នាក់ជនជាតិបរទេស៦នាក់
Thu,21 October 2021 (Time 05:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តបន្ទាយមានជ័យ:បើយោងតាម លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសពកូវីដ .១៩ បានឲ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ អ្នកកើតជម្ងឺកូវីដ.១៩ គិតមកដល់ត្រឹមថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១ មានអ្នកស្លាប់កើនដល់ចំនួន ២៩០នាក់ហើយ ក្នុងនោះមានស្រី១៦១នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់/ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់។

លោក អោម ចន្ថា បញ្ចាក់ថា ខេត្តបន្ទាយមានជ័យមានកន្លែង មណ្ឌលចត្តាឡីស័កមានចំនួនច្រើនកន្លែង សំរាប់ព្យាអ្នកកើតជម្ងឺ.១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ និងពលករដែលបានវិលមកពីស្រុកថៃវិញ កំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលទាំងអស់នេះ។ប៉ុន្តែអភិបាលខេត្តបង្រួមឲ្យមានតែមណ្ឌលសំរាប់ព្យាបាលអ្នកកើតជម្ងឺកូវីដ.១៩ ធំតែ៣កន្លែង​តែប៉ុណ្ណោះ
ទី​១ ទីតាំង​នៅក្នុងភូមិ​ខ្លា​កូន​ថ្មី​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែលជា​អតីត​គម្រោង​រោងចក្រ​មួយ​មាន​ផ្ទៃដី​២​ហិច​តា​ក្នុងនោះ​ផ្ទៃ អគារ​១,២​ហិច​តា ដែល​អាចដាក់​ចំណុះ​អ្នក​ជម្ងឺ​បាន​ចំនួន​៣.០០០​នាក់​។
ទី​២ នៅ​គម្រោង​ផ្សារ​អ៉ឹង វណ្ណ​ម៉ៅ ចម្ការ​តា​ដោក​ ស្ថិតនៅភូមិ​ចម្ការ​តា​ដោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ដែល​អាចដាក់​ចំណុះ​អ្នក​ជម្ងឺ​បាន​ចំនួន​៣.០០០​នាក់​ដែរ។
និងទី៣ កំពុងតែធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានឲ្យដឹងថា មណ្ឌលសំរាប់ព្យាបាលអ្នកកើតជម្ងឺកូវីដ.១៩ ធំទាំង៣កន្លែង​នេះនៅពេលខាងមុខ និងប្រមូលអ្នកកើតជម្ងឺកូវីដ.ទាំងអស់ដាក់ក្នុងមណ្ឌលទាំង៣នេះសំរាប់មើលថែទាំស្រួល ពិសេស យកសាលាប្រគល់ទៅឲ្យប្រធានមន្ទីរអប់វិញសំរាប់ឲ្យសិស្សានុសិស្សចូលរៀននៅពេលខាងមុខពិសេសក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីតែម្តង។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់ដោយសារជម្ងឺកូ​វីដ​.១៩​ ទាំងអស់ត្រូវបានលោកអាចារ្យខេត្តធ្វើការបូជារួចរាល់អស់ហើយ ដោយរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាលនិងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណីក្នុងនោះក៏បាននិមន្តលោកសង្ឃធ្វើការ សូត្រមន្ត បង្សុគោលឲ្យផងដែ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4020 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51727 នាក់
ខែនេះ :
510160 នាក់
3 ខែនេះ :
1050019 នាក់
សរុប :
17645112 នាក់