ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ ចុះធ្វើការផ្សព្វផ្សាយណែនាំ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់លើផ្លូវជាតិលេខ៥
Thu,21 October 2021 (Time 05:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 339នាក់)


ខេត្តបន្ទាយមានជ័យ:ដើម្បីបញ្ជៀសនិងកាត់បន្ថយ នៃការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ នាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូន អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលបង្កឱ្យអ្នកបើកបរមិនទាន់យល់ពីទិសចរាចរណ៍ ផ្លាកសញ្ញាឬក៏ជាព្រួញសញ្ញាជាដើម។

លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជាៈ ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។ លោក សុក ចាន់ថា បន្តទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្រប់ដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកអោយធ្វើចរាចរណ៍ជាសាធារណៈ ការពារអាយុជីវិតមនុស្សសត្វនិងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ។ក្នុងការចុះធ្វើការផ្សព្វផ្សាយណែនាំជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដែលមានសារៈសំខាន់ ត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលមន្ត្រីជំនាញខិតខំអប់រំណែនាំ យើងសង្កេតឃើញថាមានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្តតូចធំនិងគោយន្តជាដើម នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឲ្យការបើកបរបញ្ច្រាស់ទិស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។

ជាមួយគ្នានោះដែរលោក សុក ចាន់ថា ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ត្រូវអនុវត្តដោយទទួលខុសត្រូវខ្ពស់ គោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកម្រិតទាបបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2842 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50549 នាក់
ខែនេះ :
508982 នាក់
3 ខែនេះ :
1048841 នាក់
សរុប :
17643934 នាក់