ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមច្បាប់ ចំពោះមន្ត្រីនគរបាលណា ដែលពាក់ពន្ធ័បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ និងបទល្មើសជួញដូរថ្នាំញៀន
Thu,21 October 2021 (Time 05:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 269នាក់)


ខេត្តបន្ទាយមានជ័យ:ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ របស់នគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងព្រមានចំពោះមន្ត្រីនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែលកម្ពុជា-ថៃ ថា ក្នុងនាមជានគរបាលជាតិដាច់ខាតមិនត្រូវ ពាក់ពន្ធ័ជាមួយឈ្មួញ ឬបទល្មើសជួញដូរថ្នាំញៀន និងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ឡើយ បើរកឃើញបទល្មើសនៅគោលដៅណា លោកនឹងមានវិធានការតាមច្បាប់និងបញ្ជូនទៅតុលាការតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញឲ្យគ្រប់មេបញ្ជាការវរះ ត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងភាគីថៃឲ្យបានល្អ ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើការងារ។ ម្យ៉ាងវិញទៀតកម្លាំងទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើសនានារួមមាន:
១-ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់(ពលករចំណាកស្រុក មេខ្យល់)
២-បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ)
៣-បទល្មើសជួញដូរគ្រឿងញៀន។

ក្រៅពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងនគរបាលព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជំរក សម្ភារ: បរិក្ខាទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2999 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50706 នាក់
ខែនេះ :
509139 នាក់
3 ខែនេះ :
1048998 នាក់
សរុប :
17644091 នាក់