ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ សហការជាមួយ​សមត្ថកិច្ចគយ នៃ​កា​រិយា​ល័យ​ស្រាវជ្រាវ និងប​ង្រ្កាប​អំ​ពើរ​ត់​ពន្ធ​តំបន់៥ ចាប់​បានរ​ថយ​ន្តតា​ក់ស៊ី​១គ្រឿង លួចដឹក​សា​ច់ជ្រូក​កាប់រួច និង​សាច់ចម្រុះ​ចំនួន ​៦កេះ ស្មើនឹង​៣០​០គីឡូក្រាម នៅចំណុចខាងលិចក្បាលស្ពានទឹកថ្លា
Wed,20 October 2021 (Time 05:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 252នាក់)


ខេត្តបន្ទាយមានជ័យ៖មន្ទីរកសិកម្មខេ​ត្តបន្ទាយមានជ័យ សហ​ការជាមួយ​សមត្ថកិច្ចគយ នៃ​កា​រិយា​ល័យ​ស្រាវ​ជ្រាវ និងប​ង្រ្កាប​អំ​ពើរ​ត់​ពន្ធ​តំបន់៥ ស្ទាក់ចាប់​បានរ​ថយ​ន្តតា​ក់ស៊ី​១គ្រឿង លួចដឹក​សា​ច់ជ្រូក​កាប់រួច និង​សាច់ចម្រុះ​ចំនួន ​៦កេះ ស្មើនឹង​៣០​០គីឡូក្រាម ​នៅវេលា​ម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុ​ចខាងលិ​ចក្បាល​ស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹក​ថ្លា សង្កាត់ទឹ​កថ្លា ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

បើយោង​តាមមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានឲ្យអ្នក​យកព័ត៌​មានដឹងថា មានរ​ថយន្តតាក់ស៊ី១គ្រឿងដែ​លលួចដឹកសាច់​ជ្រូចកាប់រួមហើយ ដឹកចេញពីស្រុកថៃ មានសាច់​ចម្រុះ​នោះ មានម៉ាក Toyota Highlander ពាក់ស្លាក​លេខ បាត់ដំបង 2A-7372 ដែល​មាន​ម្ចាស់ឈ្មោះ សេង ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទី​លំនៅភូមិ ទួលស្រឡៅ ឃុំគងជ័​យ ស្រុក​អូ​ររាំងឪ ខេត្តកំពង់ចាម។ក្រោយពីមន្ត្រីគយនៃកា​រិយាល័យស្រាវជ្រាវ និង​បង្រ្កាបអំពើរត់ពន្ធតំបន់៥ ត្រួតពិនិត្យ​ឃើញថា ផលិត​ផលខាងលើនេះ មានកា​រប្រែប្រួល បរិមាណ គុណភាពដើ​មមាន​សភាព​ធុំក្លិនស្អុយ មិនអា​ចរក្សាទុកបាន​យូរ ក៏សម្រេចធ្វើការយក​សាច់ជ្រូច​ទាំង៦កេះនោះ ទៅដុតក​ម្ទេចចោល នៅដី​វាល ស្ថិតក្នុងភូមិ​ខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ នៅវេលា​ម៉ោង ២និង​៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4668 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52375 នាក់
ខែនេះ :
510808 នាក់
3 ខែនេះ :
1050667 នាក់
សរុប :
17645760 នាក់