ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទឹកជំនន់កំ​ពុងវាយលុ​កជាលើ​កទី២ នៅក្រុងប៉ោយប៉ែត បណ្តាលឲ្យប្រ​ជាពលរដ្ឋ​ជាង១០០​គ្រួ​សាររង​ផលប៉ះ​ពាល់ កម្លាំងចម្រុះកំពុ​ងចុះជម្លៀសទៅ​កាន់ទីទួលសុវត្ថិ​ភាព
Wed,20 October 2021 (Time 04:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 288នាក់)


ខេត្តបន្ទាយ​មានជ័យ៖​បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ នឹងមួយផ្នែកទៀតហូរ​ធ្លាក់ពីប្រទេស​ថៃផងនោះ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុង​ប៉ោយ​ប៉ែត បន្តជន់លិចជាលើកទី២ បណ្ដាលឱ្យរងផលប៉ះពាល់ប្រមាណជាង ១០០គ្រួសារ ត្រូវបាន​កម្លាំងចម្រុះដឹកនាំ​ដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធិការល័យសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃកម្ពុជា និងលោក គាត ហ៊ុល អភិបាលនៃគណ:ក្រុងប៉ោយប៉ែត នៅព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងចុះសួរសុខទុក្ខ ប្រជា​ពលរដ្ឋ និងរៀបចំសម្ភារៈ ត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាពផងដែរ។

លោក គាត ​ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ទឹកជំនន់ដែលហូរតា​មបណ្តោ​យអូរព្រំ​ដែនកម្ពុជា-ថៃ ដែលបង្កឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋនេះ ជាលើកទី២ហើយ មកទ​ល់ថ្ងៃនេះ ឃើញថា មានជាង១០០គ្រួសារហើយដែលកំពុងប៉ះពាល់ និងជម្លៀសទៅ​កាន់ទីទួល​សុវត្ថិ​ភាពបានចំនួនជាង៧០គ្រួសារគិតត្រឹមថ្ងៃត្រង់ទី២០ តុលា នេះ។

លោកបានបញ្ជាក់ថា ទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់លំនៅឋាននេះ មួយផ្នែកគឺភ្លៀងធ្លក់នៅក្នុង​ភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែតផ្ទាល់ និងមួយផ្នែកទៀត ទឹកធ្លាក់មកពីប្រទេសថៃ ដែលបានបើក​ទំនប់​បង្ហូរ តែភាគីថៃប្រាប់ថា មិនបើកកំហុកនោះទេ។ជាការយកចិត្តទុកដាក់ អាជ្ញាធររួម​ទាំងកម្លាំងចម្រុះ បាន​ចុះ​ជម្លៀសប្រជាពលរដ្ឋ និងចុះរៀបចំសម្ភារ របស់របរជាមួយប្រជាពលរដ្ឋនាំមកទីទួលសុវត្ថភាព និងរៀប​ចំត្រៀមលក្ខណៈជាស្រេច ដូចជា ទូក កាណូត និងសម្ភារៈសង្គ្រោះផ្សេងៗ​ព្រោះ​ក្រសួង​ឧតុនិយ​មបានចេញសេចក្តីប្រកាសថា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត នៅប៉ុន្មាន​ថ្ងៃខាង​មុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11382 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109066 នាក់
ខែនេះ :
519096 នាក់
3 ខែនេះ :
1139988 នាក់
សរុប :
17746724 នាក់