ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការខេត្តបន្ទាយ​ជ័យ ពាក់​ព័ន្ធក​រណី​នាំមនុស្សឆ្លងដែន​ខុសច្បាប់​ទៅប្រទេសថៃ
Wed,20 October 2021 (Time 03:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 276នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ សហ​ការជាមួយ​កម្លាំងសឹ​ករងស្រុកម៉ាឡៃ ធ្វើ​ការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលា​ការហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២​១នេះ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ដោយ​អនុវត្តតាមបទបញ្ជារប​ស់លោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្ត​បន្ទាយមា​នជ័យ លើការ​ទប់ស្កាត់​បទល្មើសតា​មព្រំដែនគ្រប់​ប្រភេទ ជាពិ​សេសកា​រទប់ស្កាត់​ពលករឆ្លង​ដែនខុសច្បាប់ ក្នុងសម័យកា​លវិបត្តិកូវីដ១៩នេះ។នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងផ្នែក​សឹករងម៉ាឡៃ វរៈ ៨១៩ ស្រា​វជ្រាវ​និងស្ទាក់ឃា​ត់ដំណើរមនុស្សចំនួន១៤នា​ក់ ស្រី៧នាក់ ព្យាយា​មឆ្លងដែន​ដោយខុសចូលទឹកដីថៃ នៅ​ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន​២នាក់ជាមេខ្យល់១/-ឈ្មោះ សេន តុលា ភេទប្រុសអាយុ៣៩ឆ្នាំ និង២/-ឈ្មោះ អឿន ​អុល ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នា​ក់ មានទីលំនៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោ​យឃាត់ខ្លួន និង​សាកសួរពលករខ្មែរចំនួន១​២នាក់រួច ត្រូវបាន​កម្លាំងបញ្ជូ​នទៅមណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យម៉ាឡៃ ចំណែកជន​សង្ស័យជាមេខ្យល់ ចំនួន០២នាក់ ត្រូវបាន​កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុកកសាងសំណុំរឿងបញ្ជូនទៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបាន​កម្លាំងការិ​យាប្រឆាំង​ការជួញដូរមនុស្សក​សាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២​១នេះ ដើម្បីបន្តនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11852 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109536 នាក់
ខែនេះ :
519566 នាក់
3 ខែនេះ :
1140458 នាក់
សរុប :
17747194 នាក់