ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន មេខ្យល់ម្នាក់ ពលក​រខ្មែរចំនួន​១៩នាក់ និងកុមារ២នាក់ ដែល​បម្រុងលួច​ឆ្លងដែនទៅ​ប្រទេស​ថៃខុសច្បាប់
Tue,19 October 2021 (Time 10:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 285នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ ប្រុស ស្រី ចំនួន១៩នា​ក់ ក្នុងនោះ​មានកុមារចំនួ​ន២នាក់ និងមេ​ខ្យល់​១នាក់ បម្រុងលួចឆ្លង​ដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបា​លវរសេ​នាតូចការ​ពារព្រំដែនគោកលេខ៨១៥ និងកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបា​លឃុំបឹងបេង ស​ហការជាមួយ កម្លាំង​យោធាប្រតិ​បត្ដិការ​សឹករង ខេត្ដបន្ទាយ​មានជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលា​ម៉ោង៥និង១​០នាទីព្រឹក ថ្ងៃទី១​៩ ខែតុលា ឆ្នាំ២០២១ នៅចំណុច​មាត់អូរព្រំដែន​ ស្ថិតនៅក្នុងភូមិល្វា ឃុំបឹងបេង ស្រុក​ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពា​រព្រំដែនគោកលេខ៨១៥ បានឲ្យដឹ​ងថា ពល​ករខ្មែរ​ទាំង១៩​នាក់ ក្នុង​នោះមានស្រីចំនួ​ន៦នាក់ កុមារចំនួន​២នាក់​មកពី៤ខេត្ត ក្នុងនោះ ខេត្តបន្ទាយមា​នជ័យចំនួន៣នាក់, ខេត្តបាត់ដំបងចំនួន៩នាក់,​ខេត្តត្បូងឃ្មុំចំនួន១នាក់​និង​ខេត្តព្រៃវែងចំ​នួន៦នាក់ ។

លោកវរសេនីយ៍ឯក សួង សៅ បញ្ជាក់ថា ក្នុងចំណោមពលករទាំង១៩នាក់នោះ សមត្ថកិច្ច​ចម្រុះ​បានរ​ក​ឃើញមេ​ខ្យល់១​នាក់ ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់​នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ បម្រុងនាំ​ពលក​រទាំង​១​៩នាក់លួចឆ្លងដែ​ន​រកការងា​រធ្វើ​នៅ​ប្រទេ​ថៃ។ចំពោះពលករទាំងអស់ និងមេខ្យល់​បន្ទាប់​ពីធ្វើការ​ណែនាំស្ដី​ពី​ការឆ្លងរាលដាលរបស់ មេរោ​គកូវីដ-១៩ និង​ធ្វើកិច្ចស​ន្យារួច បានបញ្ជូន​ពួកគាត់​ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ ​វិទ្យាល័យ​ម៉ា​ឡៃ ដើម្បី​យក​សំណាកធ្វើតេស្ដរកមេ​រោគកូវិដ-១៩ មុននឹ​ងប្រគ​ល់ជូន​ផ្នែកជំនាញ​របស់​អធិកា​រដ្ឋាន​នគរ​បាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិ​ងចាត់វិ​ធានការតា​មនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
679 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107189 នាក់
ខែនេះ :
512096 នាក់
3 ខែនេះ :
1129295 នាក់
សរុប :
17748281 នាក់