ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមការងារគណៈកម្មាធិ​ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ប្រគល់អំណោយជូនប្រជាពលរដ្ឋ​ដែលមានជីវភា​ពខ្វះ រងគ្រោះដោយទឹកជំនន់​ នៅទីទួលសុវត្ថភាពផ្លូវវាងក្រុង ក្នុងស្រុកមង្គលបូរី
Tue,19 October 2021 (Time 09:16 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីឆ្លើយត​បសង្រ្គោះ​បន្ទាន់ជូន​គ្រួសារ​ដែល​មានជីវភាពខ្វះ ដែលរងគ្រោះ​ដោ​យទឹកជំ​នន់ ដែលកំពុង​ជម្លៀ​សមកកាន់ទីទួលសុវត្តិភា​ពផងនោះ ​ឯកឧត្តម គឹម វីរៈ ទីប្រឹក្សា គណៈ​កម្មាធិការជាតិ​គ្រប់គ្រងគ្រោះម​ហន្តរាយ និងលោ​កស្រី ក្លែ ខន់នែន (CLAIRE CONAN) ប្រធាន​អង្គការស្បៀងអាហារ​ពិភ​ពលោកប្រចាំប្រទេសកម្ពុជា អ​មដំណើដោយឯ​កឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទាយមានជ័យ លោក លី សារី ប្រធាន​ក្រុមការងា​រខេត្ត ចុះ​ជួយស្រុកមង្គលបូរី រួមជាអភិបាលស្រុក​មង្គលបូរី និងកង​កម្លាំង អាជ្ញាធរភូមិ ឃុំ នៅព្រឹកថ្ងៃទី១៩ ខែតុ​លា ឆ្នាំ២០​២១ អញ្ជើញ​ចុះសួរសុខ​ទុក្ខ និងនាំយក​អំណោយរបស់សម្តេចតេជោ ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធិបណ្ឌិត ផ្តល់ជូនប្រជា​ពលរដ្ឋចំនួន៨​៦គ្រួសារ ដែលមានជី​វភាពខ្វះ រងគ្រោះ​ដោយ​ទឹ​កជំនន់ ដែលកំពុងបន្តការ​ស្នាក់នៅ​ទីទួលសុ​វត្ថិភា​ពផ្លូវវាងក្រុង ស្ថិត​នៅឃុំបត់ត្រង់ ក្នុង​ស្រុក​មង្គលបូរី។

លោកស្រី ក្លែ ខន់នែន (CLAIRE CONAN) បានលើកឡើង​ថា៖ អង្គការស្បៀង​អាហារពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា គឺជាភ្នាក់ងា​ររបស់អង្គ​ការ​សហប្រ​ជាជាតិមា​នវត្តមាន​នៅប្រទេសកម្ពុជា ​ជាវិ​ស័យ​សា​សនា ហើយ​ការងា​រសំខាន់​របស់​អង្គការ​គឺផ្តោត​ទៅលើ​ការត្រៀម ​និងកា​រឆ្លើ​យ​ត​បចំពោះ​គ្រោះ​មហន្ត​រាយនៅប្រទេស​កម្ពុជា​ ហើយអង្គ​ការនេះទទួល​បានថវិការ​ពីប្រទេសអាល្លឺម៉ង់ និងពី​ស​ហរដ្ឋ​អាមេរិក ក្នុងការឆ្លើយ​តបផ្តល់ជំនួយ​ដល់ប្រជាព​លរដ្ឋដែ​លរងគ្រោះទឹកជំនន់ ជាពិ​សេសបា​ន​ផ្តល់ជា​សាច់ប្រាក់ជូនបងប្អូនប្រជា​ពលរដ្ឋយើងក្នុង​ខេត្តបន្ទាយមានជ័យ​បានមួយចំនួនហើយដែរ​។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងកោតសសើរចំពោះ កាយវិការ និង​សន្ដាន​ចិត្តប្រកប​ដោ​យមនុស្ស​ធម៌ពេលនេះ របស់ក្រុមការងា​រគណៈ​កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរា និង​អង្គការ​ស្បៀងអា​ហារពិភព​លោកប្រចាំប្រទេសកម្ពុជា ដែលបានចូលរួ​មចំណែកជា​មួយ រាជរដ្ឋាភិ​បាល ក្នុងការគៀគររ​កថវិការក្នុង​ការជួ​យដល់ គ្រួសារដែល​មានជីវភាព​ខ្វះដែលរង​គ្រោះដោយទឹកជំនន់​។សម្រាប់សម្ភារៈអំ​ណោយដែលត្រូវផ្តលជូននាពេលនេះរួមមាន៖អង្ករ២០​គីឡូក្រាម ,មី ១កេស ,​ទឹក​ត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ និងត្រីខ ១យួផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9378 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107062 នាក់
ខែនេះ :
517092 នាក់
3 ខែនេះ :
1137984 នាក់
សរុប :
17744720 នាក់