ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទំនិញខូច​គុណ​ភាព និងហួសកា​​លបរិច្ឆេទប្រើប្រាស់ សរុប​ចំនួន​១២៧.៦​៥គីឡូក្រាម ត្រូវបានមន្ត្រីជំ​នាញ​សាខា ក.ប.ប. ខេត្តបន្ទាយ​មានជ័យ ដកហូតយកនៅផ្សារសមាគមន៍ ក្រុង​ប៉ោយប៉ែត
Tue,19 October 2021 (Time 07:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 317នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​១៩ ខែតុលា​ ឆ្នាំ២០២១មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.ខេត្ត បន្ទាយ​មានជ័យ ដឹកនាំដោយ​លោក សាន វិជ្ជាសា​រ៉ាវុធ ប្រធាន សា​ខាការពា​រអ្ន​កប្រើ​ប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រា​បកា​រក្លែង​បន្លំ​(ក.ប.ប)​ខេត្តបន្ទាយ​​មានជ័យ បន្ត​ចុះ​ត្រួត​ពិ​និត្យ និងដកហូតបាននូវ​ផលិតផ​លខូចគុ​ណភាព និងហួសកាលប​រិច្ឆេទប្រើប្រាស់ នៅផ្សារសមាគម​ន៍ ស្ថិតនៅក្នុងភូមិ​ចាន់​គីរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ​។

​លោក សាន វិជ្ជាសា​រ៉ាវុធ បាន​ឲ្យដឹងថា ជំ​នាញ​(ក.ប.ប.)មានតួរនា​ទីសំ​ខាន់​ណាស់ក្នុង​កា​រពិនិត្យ​និ​ងទប់​ស្គា​ត់​ទៅ​លើ ផលិត​ផល​ខូចគុ​ណ​ភាព និង​ហួស​កា​ល​ប​រិច្ឆេទប្រើប្រាស់ ដើម្បី​ការ​ពារសុវត្ថិភា​ព​អ្ន​ក​ប្រើប្រាស់ ពិសេសអ្នកទ​ទួលទាន​​​​​ ហើយលោកនូវតែ​បន្តដឹកមន្ត្រីរប​ស់លោកចុះ​ត្រូត​ពិនិត្យនៅ​តា​មផ្ទះ​ ក៏ដូច​ជាតា​មតូប ក្នុងផ្សារ​នីមួយៗនៅក្នុង​ភូមិ​សាស្ត្រខេត្តបន្ទាយមាន​ជ័យ​​ឲ្យដូច​ភ្លៀងរលឹ​ម។ ​

លោក សាន វិជ្ជាសា​រ៉ាវុធ បញ្ជាក់ថា ផលិត​ផល​ខូចគុ​ណ​ភាព និង​ហួស​កា​ល​ប​រិច្ឆេទប្រើប្រាស់​ ដែលត្រូវបានជំនាញយើងដកហូតបានរួមមាន៖
- ​សណ្តែក បំពង Tang Sok Hak ចំនួន ១០៩កញ្ចប់ ស្មើ ៣.០៥២គីឡូក្រាម
- ទឹកក្រូច Coca Cola ចំនួន ១៤៥ដប ស្មើ​ ៨៧លីត្រ
- ​ម្សៅ ស៊ុប Knor ចំនួន ១១០កញ្ចប់ ស្មើ​ ១.៨៧គីឡូ ក្រាម
- មី ម៉ាម៉ា កំប៉ុង ចំនួន ៧២កំប៉ុង ស្មើ​ ៤.៣២គីឡូក្រាម
- ស្ករ Milky Vitamin ចំនួន ៣កំប៉ុង ស្មើ ១.៥គីឡូ ក្រាម
- ទឹកក្រូច ចម្រុះ ដបធំ ចំនួន ១៤ដប ​ស្មើ ១៧.៥ លីត្រ
- ​ភេសជ្ជៈ Aqurius ចំនួន ៤កំប៉ុង ​ស្មើ​ ១.៣២លីត្រ
- ​ភេសជ្ជៈ Spite ចំនួន ​៤កំប៉ុង ​ស្មើ​ ១.៣២លីត្រ
- ទឹក ដោះ គោ Dutch Mill ចំនួន ​១ដប ​ស្មើ​ ០.៤លីត្រ
- ​ទឹកក្រូច Fanta ដប តូច ចំនួន ១០ដប ​ស្មើ ៤.៥លីត្រ សរុបចំនួន​១២៧.​៦៥គីឡូក្រាម។
​​លោកបញ្ជាក់ទៀតថា ក្នុង​សកម្មភាព​ចុះពិនិត្យ​នេះដែរ​មន្រ្តីស៊ើបអង្កេត​បានធ្វើ​ការពិន័​យអន្តរការណ៍ ដោយសរសេរ​បង្កាន់ដៃ​បង់ប្រាក់ នៅនឹង​កន្លែងទៅ​អោយបុគ្គលល្មើ​សចំនួន៣នាក់ ស្មើ៣ច្បាប់ ផងដែរ។
ជាមួយគ្នានោះដែរ​លោក សាន វិជ្ជាសា​រ៉ាវុធ នៅតែបន្តអំពា​វនាវដល់បងប្អូន​ប្រជា​ពលរដ្ឋទាំងអស់ ​មុន​ទិញទំនិញ ពិសេស​ចំណីអា​ហារ ត្រូវពិ​និ​ត្យ​ឲ្យបា​ន​ត្រឹមត្រូវនូវគុ​ណភាព និងថ្ងៃខែ​ប​រិច្ឆេទ​ប្រើ​ប្រាស់ ជៀស​វាងទិញ​ចំលើ​ណីរខួចគុ​ណភាព និង​កា​ល​ប​រិច្ឆេទ ជាហេ​តុធ្វើ​ឲ្យប៉ះ​ពា​ល់ដល់​សុខ​ភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11298 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108982 នាក់
ខែនេះ :
519012 នាក់
3 ខែនេះ :
1139904 នាក់
សរុប :
17746640 នាក់