ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុទ្ធសា​ស្ត្រឈ្នះ​ឈ្នះរ​បស់សម្តេច​តេ​ជោ បាន​ប្រែក្លា​យ​តំប​ន់ជា​យដែ​នដែ​លជា​តំប​ន់​សង្គ្រាម​ស៊ីសា​ច់ហុត​ឈា​ម ក្លាយជាតំបន់​សេដ្ឋកិច្ច ទេស​ចរណ៍ និងការអ​ភិវ​ភិវឌ្ឍន៍​លើគ្រប់វិ​ស័យ
Tue,19 October 2021 (Time 07:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយក្រោម​ការដឹកនាំដ៏ឈ្លៀស​វៃរបស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ ក្រោមគោ​លនយោបាយឈ្នះឈ្នះ បាន​ធ្វើ​ឲ្យតំ​បន់​ជាយដែន ស្រុក​ម៉ាឡៃ ដែ​លជា​តំបន់សង្គ្រាម​ស៊ីសា​ច់ហុត​ឈាម ផ្ទៃ​ដី​មួយ​ចំនួ​នគ្រប​ទៅដោ​យ​គ្រា​ប់យុ​ទ្ធភ​ណ្ឌ ប្រជា​ពលរដ្ឋរ​ស់​នៅ​ដោ​យភាព​ភ័យក្លាច និ​ង​មានជីវ​ភាពលំ​បាក បច្ចុប្បន្នប្រែក្លាយ​ទៅជាតំបន់​សេដ្ឋកិច្ច ទេស​ចរណ៍ និង​ការអ​ភិវ​ភិវឌ្ឍន៍​លើគ្រប់វិស័យ​។

​ជាកស្តែងនៅឃុំទួ​លពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យមាន​ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បាននឹង​កំពុងធ្វើ​ការអភិវឌ្ឍន៍លើគ្រប់​វិស័យមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹ​ក ភ្លើង ​​ប្រ​ព័ន្ធ​លូ និងសួន​កំសាន្ត ពិសេ​សបង្កើត​រោង​ចក្រ កាស៊ីណូ ​សាលាបច្ចេក​ទេស ព្រម​ទាំងមានសង់វី​ឡាលក់ ពុះ​ដីឡូលក់​ក្នុង​តម្លៃ​ទា​ប អាចបង់​រំល​ស់បាន ក្នុង១​ល្វែងទំហំ៥​ម៉ែត្រគុណ២​០ម៉ែត្រ បង់​ក្នុង​មួយ​ខែត្រឹមតែ​១០ម៉ឺន​រៀល ហើយ​ចេញ​ប្លង់រឹ​ង​ និង​ចា​ក់​ដី​កម្ពស់២​ម៉ែត្រកន្លះជូន​ថែម​ទៀតផង ដើម្បី​កាត់​បន្ថយភាព​ក្រី​ក្ររ​បស់ប្រជា​ពលរដ្ឋ ​ឲ្យ​មាន​ការងា​រធ្វើ​មិនចាំបា​ច់ចំណាក់​ស្រុកទៅ​ក្រៅប្រ​ទេស។

លោកជំទាវ ប៉ាង ណាគ្រី អគ្គនា​យិកាក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បាន​ឲ្យដឹងថា បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​កំពុងបង្កើត​រោ​ងចក្របា​នចំនួ​ន​៤រួមមានៈ១-រោចក្រផ​លិតដែកទីប , ២-រោងចក្រ​ផលិតចំណីសត្វ ភាគ​ហ៊ុនជាមួយភាគី​ថៃ ដែលគេ​កំពុងធ្វើ និង​កំពុងតម្លើង​ អាចរួចរាល់ដំណើការ​ក្នុង​អំឡុង​ខែមករា ខាងមុខនេះ​ ,៣- រោកចក្រក្លាសេ​ ដែលកំ​ពុងដំ​ណើកា​រ អា​ចដាក់​បាន​ចំនួន​៣​ពាន់​តោន ហើយ​រាល់​កសិ​ផល​យើង​ធ្វើ​បា​នអាច​បញ្ជូន​មក​ដាក់ រួចដឹ​កបញ្ជូន​ទៅតាម​បណ្តាល​ខេត្តផ្សេងៗ​ ដោយមិនខូចគុណភាព ហើយ​ក៏មិនចាំ​បាច់​យកទៅ​ក្លាសេ​នៅប្រទេស​ថៃ ដូចកា​លពី​មុន​នោះ​ឡើយ , ៤-រោងចក្រផលិតក​ងឡាន​ របស់ចិនធ្វើការផលិតនៅប្រ​ទេស​ថៃ បញ្ជូនមក​សម្រេច​នៅកម្ពុជា ដើម្បីនាំ​ចេញ​។ដូច្នេះនាពេ​លខាងមុខនេះ​ក្រុម​ហ៊ុននឹងត្រូវ​កា​រកម្មករជា​ច្រើន​។

លោកជំទាវ ប៉ាង ណាគ្រី បន្តថា ដោយ​សារលោកជំទាវចូលចិត្តធ្វើបុណ្យ ហើយរ​យះ​កាលកន្លង​ម​កនេះ​លោកជំទា​វបានចូលរួម​យ៉ាងស​កម្មផ្នែកមនុស្សធម៌ ដូច្នេះពេ​លនេះលោកជំទា​វបានឧបត្ថម្ភ​ថវិ​ការ​បាន​មកពីកា​រចំណេញលើការពុះឡូលក់លើ​ផ្ទៃដីចំនួន២​៥០​ហិចតា​របស់ក្រុមហ៊ុនដោយ​​កាត់​២០​ភាគ​រយនៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុ​ន ទៅជួយ​ដល់មន្ទីរពេទ្យ​កុមារអង្គរ ខណៈ​ដែលកំ​ពុងជួប​បញ្ហាខ្វះខាត។

លោកជំទាវ អគ្គនា​យិកាក្រុម​ហ៊ុនប៉ាង ណាគ្រី រៀលអ៊ី​ស្ទេត ឯ.ក បញ្ជាក់ថា ក្រុមហ៊ុន​បានត្រៀម​រឿង​ពីធំៗគឺទី​១ សាងស​ង់សា​លាបច្ចេក​ទេស ដោ​យជួ​លគ្រូពី​ប​រទេ​ស​មកបង្រៀន ដើម្បីបណ្តុះប​ណ្តាលធន​ធាន​មនុស្ស​ជំនាន់ក្រោយ​ឲ្យបា​នរឹងមាំ និងទី២​ ​​កំពុង​ស្នើសុំ​បើក​ផ្សារ​​ ​មិត្តកម្ពុជា-ថៃ​ ​ដោយ​កំ​ណត់​ឲ្យប្រជាពលរដ្ឋ​ដែលម​កលក់រួចពន្ធ​ ឧទាហរ​ណ៍ដូចជាផ្សារណាត់ឬផ្សាសាមគ្គី​ដោយ​មិនចាំបា​ច់ទៅលក់នៅស្រុក​គេនោះទេ​ ក្នុង​នោះអភិ​បានខេត្តក៏យ​ល់ព្រម​ហើយ​ដែរ ហើយនា​ពេ​លខាង​មុខ​នេះក្រុមហ៊ុន​នឹង​អភិវឌ្ឍន៍លើវិ​ស័យ​កសិកម្មលើ​ផ្ទៃដី​ចំនួន ២ពាន់ហិច​តាបន្ថែមទៀតផង​ដែ​រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11924 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109608 នាក់
ខែនេះ :
519638 នាក់
3 ខែនេះ :
1140530 នាក់
សរុប :
17747266 នាក់