ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានដែករ៉ៃ កំណល់បេ​តុង និងគ្រឿងបរិក្ខារ(ក្រចាប់) ដែលជាជំនួយឥត សំណង ពីរាជរដ្ឋាភិបាលថៃ សរុបចំនួនជាង៤ម៉ឺនតោន ត្រូវបានដឹកចេញ ជើងទី១ តាមច្រកទ្វាអន្តរ​ជា​ប៉ោយប៉ែត
Tue,19 October 2021 (Time 06:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តបន្ទាយមានជ័យ៖ដែករ៉ៃកំណល់បេតុង និងគ្រឿង​បរិក្ខារ(ក្រចាប់)ដែលជាជំនួយឥតសំណងរ​បស់រាជរដ្ឋាភិបាលថៃ សរុបជាង៤ម៉ឺនតោន ត្រូវបានដឹកចេញមកប្រគល់ឲ្យកម្ពុជា ជើងទី១ ​តាម​ផ្លូវដែក ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

លោក លី បូរិន អនុរដ្ឋលេខាធិកា រ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្លូវដែកនៅ កម្ពុជា បានឲ្យដឹ​ងថា ​រយះកាល​កន្លងមក​នេះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋ​មន្ត្រី ថៃ បានចុះ​កិច្ចព្រមព្រៀងក្នុងកា​រឆ្លងកា​ត់ព្រំដែន រួចរាល់ហើយ។ក្នុងនោះដោយ ភាគីថៃ បាន​ជួយឧបត្ថម្ភ ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ(ក្រចាប់) សរុបជាង ៤ម៉ឺនតោន ហើយបើត្រូវដឹក គឺចំនួន៨០ខ្សែរត់ (រថភ្លើង)ឯណ្ណោះ។

លោកបញ្ជាក់ថា ដោយសារប្រទេសទាំ​ងពីក៏ដូចជា លើពិភពលោកជួបវិបត្តិនូវជំងឺឆ្លងកូវីដ១៩ ទើប ពន្យាពេល ក្នុងការដឹកជញ្ជូន តាមការពិតភាគីថៃត្រៀម ដឹកឲ្យមកយើង តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ម្លេះ ប៉ុន្តែទើបតែពេលនេះភាគីថៃ បានដឹកមកឲ្យជាលើកទី១ នៃការដឹកជញ្ជូនដែករ៉ៃនេះ ហើយក៏ជាលើកទី១ ក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែកដែរ ហើយនូវតែបន្តដឹកជាបន្តប​ន្ទាប់ទៀត។ចំពោះ សម្ភារៈទាំងនេះ ការដឹកជញ្ជូន ពីទឹកដីថៃមកដល់ព្រំដែនកម្ពុជា-ថៃគឺជាបន្ទុករប​ស់ភាគីថៃ ឯការ​ដឹកជញ្ជូនបន្ត​របស់យើង ដែលបានរៀបចំស្តុបទុកមានចំនួន៧កន្លែងចាប់ពីមង្គ​លបុរី ខេត្តបន្ទាយមានជ័យ រហូតដល់ខេត្តពោធិ៍សាត់។ម្យ៉ាងវិញទៀត ដែករ៉ៃ ទាំងអស់នេះ បើយើង យកមកតភ្ជាប់ជាផ្លូវដែកអាចបានប្រវែង១៤០គីឡូម៉ែត្រ ​ពីព្រោះក្នុងហ្នឹង គឺវាមានប្រភេទខុសគ្នា​មានបេអេស១០០ និងបេអេស៨០ ។

លោកបញ្ជាក់ទៀតថា ផ្លូវដែកប្រភេទរត់ល្បឿនលឿននេះ គឺធ្វើបានដល់ស្រុកមង្គលបុរីហើយ បើគិ​តពីព្រំដែន ក្រុងប៉ោយប៉ែត ទៅបានចំងាយ៥៨គីឡូម៉ែត្រ។ ដោយឡែកបើ គិតពីរយះចំងាយសរុប ពីភ្នំពេញមកដល់ស្ពានព្រំដែនកម្ពុជា-ថៃ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត មានចំនួន៣៨៦គីឡូម៉ែត្រ បើ​តាមការគិតដែករ៉ៃនេះ បើយើងធ្វើការត​ភ្ជាប់ទៅទៀត ប្រហែលអាចដល់ស្ថានីយ៍ស្វាយដូនកែវ ខេត្ត​ពោធិ៍ សាត់ឯណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22957 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
129467 នាក់
ខែនេះ :
534374 នាក់
3 ខែនេះ :
1151573 នាក់
សរុប :
17770559 នាក់