ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជា​ព​លរដ្ឋដែល​មានជី​វភាពខ្វះខាត នៅក្នុងស្រុកព្រៃនប់ ចំនួន៤៨គ្រួសារ ទទួលអំណោយ​ពីសាខាកា​កបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
Thu,14 October 2021 (Time 06:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 324នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈក​ម្មាធិការ​សាខា​ បានដឹកនាំក្រុមការងារ អនុ​សាខាស្រុកព្រៃនប់ មន្រ្តីសា​ខា អ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អញ្ជើញចុះ​សាកសួរ​សុខទុក្ខ និងនាំយ​កអំណោយមនុស្សធម៌របស់​កាកបាទក្រហម ដែ​លមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបា​ទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨​គ្រួសារ ដែលមានជី​វភាពទីទ័លក្រ ស្ថិតនៅ​ឃុំអូរជ្រៅ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ ក្នុងស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ និងបាន​ប្រគេនទេយ្យទានជា​គ្រឿងឧបភោគបរិភោគ និងបច្ច័យ​ប្រគេនជូន​ព្រះសង្ឃចំនួ​ន០២វត្ត គឺវត្តអូរ​ជ្រៅ និងវត្តមុន្នីសា​លព្រឹកផងដែរ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំការផ្តាំផ្ញើសាក​សួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអា​សូរពីសំណា​កសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែល​ជានិច្ចជាកាល សម្ដេចតែ​ងតែគិតគូសុខទុក្ខប្រជា​ពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងា​យរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើ​សអើង វណ្ណៈ ជាតិសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ ឯកឧត្តម បានសុំឲ្យក្រុមគ្រួ​សារចូលរួម​ពីវិធី​កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងកា​រទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លា​ស់ប្តូរទម្លាប់អ​នាម័យពី​អវិជ្ជមាន ទៅវិជ្ជមា​ន ត្រូវបន្ត​ជានិច្ចយកចិត្តទុកដា​ក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលា​ងសំអាត​ដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបាន​ជាប់ជា​និច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលសាខាផ្តល់ជូនក្នុង​មួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ អាវ ១កញ្ចប់ ខោ២ ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិ​កាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥ម៉ឺនរៀល ។ រីឯទេយ្យទា​នជាគ្រឿងឧ​បភោគបរិ​ភោគ​ដែលបានប្រគេនជូនវត្តចំនួន០២ ដោ​យក្នុងមួយវត្ត៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២យួរ មី ២កេស ម៉ាស់ ២ប្រអប់ និងបច្ច័យចំនួន ១លានរៀល។ក្នុងនោះឯកឧត្តមប្រធាន ក៏បាន​ចូលរួម​ថវិកាចំនួន២០លានរៀល ដើម្បីកសាងផ្លូវបេតុងចូលវត្តអូជ្រៅ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8805 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171259 នាក់
ខែនេះ :
517016 នាក់
3 ខែនេះ :
1108711 នាក់
សរុប :
17628645 នាក់