ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកា​ន់មុខតំណែង​អភិបាលនៃ​គណៈអភិបាល​ខេត្តកំពត
Wed,13 October 2021 (Time 09:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 346នាក់)


ខេត្តកំព​ត៖​នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ​បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រកា​ស​ចូលកាន់មុខ​តំណែងអភិ​បាល​នៃគ​ណៈអភិបាលខេត្តកំពត ដោយ​ឯ​កឧត្តម ម៉ៅ ធ​និន ត្រូវបាន​តែងតាំង​ជាអភិបាលខេត្ត​កំពត​ ជំនួនឯកឧត្តម ​ជាវ តាយ ដែ​លត្រូវបានផ្ទេរតែង​តាំង​ជាអភិបាលខេត្តពោធិសាត់។

ពិធីនេះបានធ្វើឡើង​នៅបរិវេណសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួម​​ពីឯកឧត្តម ​លោក​ជំទាវ សមាជិករាជរដ្ឋាភិបាល លោក លោកស្រីរដ្ឋលិខាធិការ អនុរដ្ឋលិខាធិការ​ អគ្គនាយក អគ្គនាយករង លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សាខេត្ត​កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី​នៃមន្ទីរ​អង្គភាព​ជុំវិញខេត្តផងដែរ។

មានប្រសាសន៍ក្នុងពិធីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ សូមសម្ដែងនូវកា​រកោតស​រសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ជាវ តាយ ដែលបានខិត​ខំសម្រប​សម្រួលដឹក​នាំការងារ​រដ្ឋបាល និងការអភិវឌ្ឍខេត្តកំ​ពតឱ្យមាន​ការរីកចម្រើន និងសម្រេចបា​នសមិទ្ធផលនានាជាច្រើន ក្នុងពេល​ដែលឯកឧត្តមកាន់មុខតំណែងជា​អភិបាលខេត្តកំពតក្នុងរយៈពេលប្រមាណជិត ០៤ឆ្នាំ​កន្លងទៅនេះ។

ជាមួយគ្នានេះដែរ សម្តេចក៏​មានជំនឿជឿ​ជាក់យ៉ាងមុតមាំថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ថ្មីនឹងប្រើ​ប្រាស់​សមត្ថភាព និងប​ទពិសោធន៍របស់ខ្លួនបន្តដឹកនាំ សម្របសម្រួល គ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តកំព​តឱ្យកាន់តែមា​នការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ក្នុងស្មារតីនេះ សូមស្នើ​ដល់​ក្រុមប្រឹក្សាខេ​ត្ត អភិបាលរងខេត្ត ថ្នាក់ដឹ​កនាំមន្ទីរ អង្គភាព​ជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ​ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត ផ្តល់ការ​គាំទ្រដ​ល់ ឯកឧត្តម ម៉ៅ ធនិន ដើម្បីឯ​កឧត្តមមានលទ្ធភាពច្រើន​ថែមទៀតក្នុងការបន្តថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ​ខេត្តកំពតឱ្យកាន់​តែមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1113 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
138251 នាក់
ខែនេះ :
512008 នាក់
3 ខែនេះ :
1108211 នាក់
សរុប :
17630265 នាក់