ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុវជនជា​និស្សិតឆ្នាំទី៣ម្នាក់ ត្រូវរថយន្តដឹកទំនិញ​ប្រភេទធំមួយគ្រឿង បើកបុកពីក្រោយ​កិនពីលើ​បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូចេញពីសាលា
Mi,30 September 2020 (Time 05:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 340នាក់)


រាជធានីភ្នំពេញ៖និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបា​នរថយន្ត​ដឹកទំនិញ​ប្រ​ភេទធំ​មួយគ្រឿង បើកបុកពីក្រោយ នឹងកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងថ្លុកឈាម បន្ទាប់ពី​ជិះម៉ូតូចេញពីសាលាក្នុងគោល​បំណងត្រឡប់ទៅ​ផ្ទះ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំ​ណុចផ្លូវ​៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹង​ទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ចាន់ វឌ្ឍនៈ អាយុ២០ឆ្នាំមុខរបរជានិស្សិតឆ្នាំទី៣ មានទីលំនៅ​ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញយុវជន​រងគ្រោះ​ខាងលើ​បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HP-1535តែម្នាក់ឯង តាម​បណ្តោយផ្លូវលេខ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើ​តហេតុរថយន្តបង្កម៉ាក ហ៊ីយ៉ាន់​ដាយ ពាក់ស្លាកលេខភ្នំពេញ3D-8785 បាន បើកមកបុកពីក្រោយ​បណ្តាលឲ្យដួល​រួចកិន​ចំ​ពាក់កណ្តាលស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ​ក្រោយបង្កហេតុអ្នក​បើក​បររថយន្ត​បង្កបានចុះរត់គេច បាត់ស្រ​មោ​ល។​ចំណែករថយន្តបង្ក នឹងម៉ូតូរបស់សព​ត្រូវបានសមត្ថកិច្ច​អូសយកទៅរក្សាទុក​បណ្តោះ​អាសន្ន នៅការិយា​ល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញ ដើម្បីស្រាយ​គ្នាតាមផ្លូវច្បាប់។ចំណែកសពត្រូវ​បានប្រគល់ឲ្យក្រុម​គ្រួសារសាច់ញាតិ ដឹកយកទៅធ្វើ​បុណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2856 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106228 នាក់
ខែនេះ :
555110 នាក់
3 ខែនេះ :
1165651 នាក់
សរុប :
17808047 នាក់