ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ត្រីវ័យ​ចំណាស់ម្នាក់ យកពិលទៅបញ្ចូលភ្លើងអាគុយ នៅលើពូកដេក លុះខ្សែភ្លើងដាច់ដំណប៉ះគ្នា បណ្តាល​ឲ្យទុស្សេ ក្លាយជាអណ្តាតភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល
Mi,30 September 2020 (Time 05:31 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 504នាក់)


ខេត្តប៉ៃលិន៖កាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានការភ្ញាក់​ផ្អើលមួយបានកើតឡើង​ ដោ​យស្ត្រីវ័យចំណា​ស់ម្នាក់ យកពិលទៅបញ្ចូលភ្លើងអាគុយ នៅលើពូកដេករបស់ខ្លួន ដោយខ្វះ​ការ​ប្រុងប្រយត្ន័ លុះខ្សែភ្លើង​ដាច់ដំណប៉ះគ្នាបណ្តាលឱ្យទុស្សេ ក្លាយជាអ​ណ្តាតភ្លើងឆាបឆេះតែម្តង។ហេតុការណ៍នេះបានកើតឡើង នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ស្រន់ ភេទស្រី អាយុ៦៩ឆ្នាំ រស់​នៅជាមួ​យចៅ បច្ចុប្បន្នរ​ស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ករណីភ្លើងឆេះផ្ទះខាង​លើនេះ គឺបណ្ដាល​ឲ្យខូចខាត មុង ភួយ កន្ទេល ពូក អង្ករ០​១ការ៉ុង និងប្រាក់​ចំនួន៣៥ម៉ឺនរៀល។មូលហេតុនេះ កើតឡើងដោយ​សារតែស្ត្រីវ័យ​ចំណាស់បាន​បញ្ចូលភ្លើងពិល ចេញពីភ្លើងអាគុយ លុះខ្សែភ្លើងដាច់ប៉ះគ្នា ក៏បណ្តាលឱ្យឆ្លងភ្លើង ផ្ទុះឌុយឆ្នាំង​សាកបញ្ចូល​ភ្លើងពិលក្លាយទៅជាអណ្តាតភ្លើង ឆេះសម្ភារក្នុងផ្ទះតែម្តង តែសំណាងល្អបា​នអ្នកជិត​ខាងជួយ​ពន្លត់ទាន់ពេល មិនបណ្តាលអោយអ្នកណាម្នាក់ក្នុងផ្ទះ រងរបួសឬបា​ត់បង់អាយុ​ជីវិតនោះ​ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3398 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106770 នាក់
ខែនេះ :
555652 នាក់
3 ខែនេះ :
1166193 នាក់
សរុប :
17808589 នាក់