ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ និង​តម្លើងឋានន្តរស័ក្កិ មន្ត្រីនគរ​បាលជាតិ វរសេនាតូច​ការពារ​ព្រំដែនគោក នៃស្ន​ងការដ្ឋា​ននគរ​បាលខេត្តបន្ទាយមានជ័យ
Mi,30 September 2020 (Time 04:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 470នាក់)


ខេត្តបន្ទាយ​មានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយ​មានជ័យ កាល​ពី​ព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៩ ខែក​ញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាងធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នឹងតម្លើងឋានន្តរស័ក្កិ ដល់ម​ន្ត្រីន​គរ​បាលជាតិ វរសេនាតូច​ការពារ​ព្រំដែនគោក៩១១ នៃស្ន​ងការដ្ឋា​ននគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ និងនាំយកនូវអំណោយរបស់ឯឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការនគរ​បាលជាតិ ផ្តល់ជូនដល់វរ​សេនាតូចទាំង០៤ផងដែរ។​

​ពិធីនេះបានប្រព្រឹត្តទៅនៅ​ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៩១១ ដោយ​មានការអញ្ជើញ​ចូលរួមពីលោ​កស្នងការរង លោកនាយ នាយរង​ការិយា​ល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនា​តូច​ទាំង៤ លោកអធិការក្រុង/ស្រុកទាំង​០៣ លោកនាយ នាយរងផ្នែក-ប៉ុស្ដិ៍ និងមន្ត្រី នៃវរ​សេនាតូច​ទាំង០៤។
សូមជំរាបដែរថា មន្ត្រីនគរ​បាលជាតិដែលត្រូវប្រកាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង​ មានចំនួន​៤៤​រូបរួមមាន៖នាយផ្នែក១០រូប រងផ្នែក១០ នាយ​ប៉ុស្តិ៍៦រូប និងរងប៉ុស្តិ៍១៨រូប។ចំណែកមន្ត្រីនគរ​បាលជាតិ ដែលត្រូវតម្លើងឋានន្តរស័ក្កិរួមមាន៖ស័ក្កិ៣ចំនួន២៥រូប ស័ក្កិ២ចំនួន៣៩រូប​ ស័ក្កិ១ចំនួន៨​រូប ពលបាលទោ១រូប។​

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រីស្នងការ បានពាំនាំនូវការផ្តាំផ្ញើរពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អ​ភិ​បាល នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ ក្នុង​នាមជាគណៈបញ្ជាកាឯកភាពខេត្ត ដើម្បីផ្តាំផ្ញើរ​សួរសុខទុកដល់កងកម្លាំងនគរបាលទាំងអស់។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្ត បានមាន​ប្រសាសន៍ថា ​សភា​ពការ​បច្ចុប្ប​ន្ន​នេះ​នៅលើពិភ​ពលោក​កំពុងតែរង​គ្រោះដោយ​សារការឆ្លងជំងឺកូវីដ១៩។ដោយឡែកសម្រាប់​ប្រ​ទេស​កម្ពុជា​យើង ត្រូវ​បានគ្រប់គ្រងស្ថានការនេះបានយ៉ាងល្អដល់៩៩ភាគរយ ទោះយ៉ាងណា​ក៏​ដោយ​ស្នើ​ឲ្យនគរបាលទាំង​អស់ខិតខំប្រឹងប្រែង​អនុវត្តតាម​ការណែនាំរបស់ក្រសួងសុខាភិបាល​ និង​ប្រមុខ​រាជរដ្ឋាភិបាល​ ត្រូវលាងដៃ​ឲ្យស្អាត មិនប៉ះពាល់​ដោយផ្ទាល់ ត្រូវត្រួត​ពិនិត្យកា​រឆ្លង​ចេញ​ចូល​របស់​ភ្ញៀវប​រទេស ដើម្បីប​ញ្ជៀសនូវ​ការឆ្លងនូវជំងឺកូវីដ-១៩។

ជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ស្នងការ បានលើកឡើងព្រៀបធៀប​ពីកា​រប្រកួត​ប្រជែង​ពីសំ​ណា​ក់ប្រទេ​សម​ហាអំណាចធំៗ ដោយយកព្រៀបក្នុងភូមិសាស្ត្រន​យោបាយ និងសេដ្ឋកិច្ច ដោយ​ឡែក​ប្រទេស​កម្ពុជា ក៏បាន​ទទួលរងនូវឥទ្ធិពលនេះ ទន្ទឹម​នឹងនេះ​ដោយភាព​វៃឆ្លាតរ​បស់ស​ម្តេចអគ្គមហាសេនាប​តីតេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រើគ្រប់មធ្យោបាយ និង​យុទ្ធ​សាស្ត្រ សំរាប់ទប់​ស្គាត់ការហូ​ចូលនៃបដិវត្តព័ណ និងការបង្ក​ឲ្យមានការចលាចល​របស់ក្រុម​អមិត្ត ដែល​ឲ្យឈ្មោះថា ជា​ជនឧទាមក្រៅច្បាប់ ដែលព្យាយាមបង្ក​ឲ្យមានចលាចល បង្កើតប​ដិវត្តព័ណ​ដោយក្រោមរូបភាព​បំភ័ន​ជាមន្តិ​តាមបណ្តាញ​ផ្សព្វផ្សាយFacebook​មិនពិត ទោះជា​ប្រើល្បិច​គល​យ៉ា​ណាក៏ដោយ​យើងក៏​បាន​ផ្តួលរំលំនូវគំនិតទុច្ចរិតទាំងអស់នេះ ការពាដា​ច់ខា​តបរណៈ​ភាព​ដែនដី អធិបតីភា​ពកម្ពុជា រដ្ឋធម្មនុ​ញ និងការពា​រដាច់ខាត​រាជរដ្ឋាភិបាលកម្ពុជា​ដែល​ប្រសូត្រ​ចេញពី​ការ​បោះឆ្នោតស្របច្បាប់។

​ដោយឡែកប​ញ្ហាសន្តិសុខក្នុងខេត្តមិនមានអ្វីធំដុំនោះទេ គ្រាន់តែមានបញ្ហាបិតច្រកអន្តរជាតិព្រំដែន ដោយមានការទាមទាពីសំណាក់សមាគមសេដ្ឋកិច្ចក្រៅប្រពន្ធ័ កម្មករអូ​សរទេស និងថ្មីៗនេះក៏មាន​ការ​ទាម​ទាដោយដាក់ស្លាកនឹងអាវ«អគុណសន្តិភាពខ្ញុំសុំរស់ផង»នេះជាពាក់ស្លោកមួយបង្គប់ដោយ​អត្ថន័យ ចរឹកញុះញ៉ុង តែទោះយ៉ាង​នេះក្តី​កងកម្លាំងបានធ្វើកា​រណែនាំ អប់រំនិង​ទប់ស្កាត់​ស្ថាន​ការ​បាន​ទាន់ពេ​លវេលា​។​

ទន្ទឹមនោះលោកឧត្តមសេនីយ៍ត្រីស្នងការ បានស្នើ​ឲ្យកងកម្លាំងវរទាំងបួន ត្រូ​វយកចិត្តទុកដាក់ខ្ពស់​បំផុត​ទៅលើបទល្មើសទាំងឡាយដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែន រាប់ទាំងការជួញដូរ​គ្រឿងញៀន​ និងសហការ​ឲ្យបានស្និតជាមូយអ​ធិការស្រុក ក្រុង​ នៅតាមបន្ទាត់ព្រំដែនផងដែរ។

ជាចុងបញ្ចប់នៃអង្គពិធី លោកឧត្តមសេនីយ៍ត្រីស្នងការ បាន​នាំយកនូវអំណោចជាស្បៀង​និងបរិខា​មួយ​ចំនួន​របស់ឯឧត្ដម នាយ​ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការនគរ​បាលជាតិ ឯឧ​ត្ដម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរងនគរបាលជាតិ និងជា​មេមញ្ជា​ការទិស​ទី៤និងទិសទី៥ ប្រគ​ល់ជូនបញ្ចាកាវរព្រំដែនចំនួន៣។

បញ្ជាការវរ៩១១ទទួលបានអង្ក១០ការ៉ុង ទឹកត្រី១០យួ ទឹកស៊ីអ៊ីវ១០យួ ទឹកសុទ្ធ១០០យួ​ ទឹកក្រូច១៣​កេះ ត្រីខ៥កេះ ស្មើ៥០០កំប៉ុង​ មី៥០កេះតូច អាវភ្លៀង១០០ និងនំអន្សមចំនួន១២០។
សម្ភារៈ៨៩១ទទួលបានមានអង្ក១០ការ៉ុង ទឹកត្រី១០កេះ ទឹកស៊ីអ៊ីវ១០យួ ទឹកសុទ្ធ២០០យួ​ ទឹក​ក្រូច២០​កេះ ត្រីខ៨កេះ មី២០កេះធំ អាវភ្លៀង៧០។
វរ៨១៥ទទួលបានអង្ក១០ការ៉ុង ត្រីខ៥កេះ​ស្មើ៥០០កំប៉ុង មី៥០កេះតូច ទឹកក្រូច១៣​កេះ ទឹកសុទ្ធ១០​០​យួ ទឹកត្រី២០យួ ទឹកស៊ីអ៊ីវ១០យួ ​អាវភ្លៀង១០០ និងនំអន្សមចំនួន១០០ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3904 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107276 នាក់
ខែនេះ :
556158 នាក់
3 ខែនេះ :
1166699 នាក់
សរុប :
17809095 នាក់