ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមការងារMAB ក្រុងប៉ោយប៉ែតនាំយកអំណោយ ជាចេល អាកុល ម៉ាស ផ្តល់ជូនសាលាបឋម​សិក្សា​អូរជ្រៅថ្មី
Do,01 Oktober 2020 (Time 07:31 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពី​ការខ្វះខាតរបស់សាលាបឋមសិក្សាអូរជ្រៅថ្មី ស្ថិតនៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីព្រឹក​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០២០ ក្រុមការងារMAB នៅក្រុង​ប៉ោយប៉ែត បាននាំយកអំណោយជាចេល អាកុល ម៉ាស ផ្តល់ជូនលោកនាយកសាលា ដើម្បីចាត់​ចែងដ​ល់សិស្សានុសិស្ស ដែលកំពុងសិក្សា បន្ទាប់​ពីក្រ​សួងអ​បរំ យុវជន និងកីឡា បានប្រកាស​ឱ្យបើ​ដំណើការឡើងវិញ បន្ទាប់ពី​បានបិត​អស់រយះពេ​លជា​ច្រើនខែ ដោយសារជំងឺកូវីដ១៩ បានវា​លុក​ទូទាំងពិភពលោក។

នាឱកាសនោះដែរដំណាងក្រុមការងារMABបានមានប្រសាសន៍ថា ដោយមើលឃើញពី​ការខ្វះខា​តរបស់​សាលាបឋម​សិក្សាអូរ​ជ្រៅថ្មីនេះ ក្នុងអំឡុ​ងជំងឺកូវីដ១៩ ដែ​លសាលាក៏ដូចជា​ក្រសួងអបរំ យុវជន និងកីឡា តម្រូវ​ឲ្យមានម៉ាស ចេល អាកុល សម្រាប់សម្អាតអនាម័យនោះ ក្នុងនាម​លោកស្រី​ជាដំណាង​ឲ្យក្រុម​ការងារ​MABបាននាំយកនូវ​អំណោយទាំង​នេះជួយឧបត្ថម ដើម្បីកា​ត់បន្ថយ​នៃការខ្វះខាត។

ជាមួយគ្នានោះដែរនាយកសាលា បានថ្លែងអគុណចំពោះលោកអភិបាលក្រុង អាជ្ញាធរមូលដ្ឋាន និង​សប្បរសជន​ទាំងអស់ ដែលកន្លងមកបានជួយ​ឧបត្ថម្ភជាថ្មមិច និងចាក់ដីជាដើម ពិសេស​ក្រុមការ​ងារ​MAB ដែបាន​នាំយកអំ​ណោយទាំងនេះផ្តល់ជូនសាលា ខណៈដែលកំពុងតែ​មានការខ្វះខាត។

លោកនាយកសាលាបន្តថា សាលាចាប់ផ្តើមបើកឡើងវិញដំណាក់ការទី២ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ក្នុងនោះសាលាបានធ្វើកាបែងចែកជាក្រុម ទុកគម្លាតពីគ្នា និងតម្រូវ​ឲ្យសិស្សពាក់ម៉ាស បាញ់កម្តៅ ដើម្បីការពារនិងទប់ស្កាត់នូវ​ជំងឺកូវីដ១៩។

លោកគ្រូនាយកបញ្ជាក់ថា សាលា​បែកចែកជាពីពេល៥ថ្នាក់ព្រឹកនិង៥ថ្នាក់ថ្ងៃ ចំនួនបុគ្គលិកមាន​ចំនួន​១១​នាក់ មានអាគាសិក្សាថ្មចំនួន៤បន្ទប់ និងអាគាដែក១បន្ទប់។ដោយបច្ចុប្បន្ននេះសាលាមាន​ការខ្វះខាតច្រើនទាំងសម្ភារៈ ចាក់ដី ថ្មមិច ពិសេសអាគារសិក្សាតែម្តង​ ពីព្រោះឥឡូវ​កំណើនសិ​ស្ស​ដែលដាក់​ពាក្យចូលរៀនមានច្រើន។ដូច្នេះសូមអំពាវដល់សប្បុរសជន និង​ថ្នាក់ដឹក​នាំសូមជួយជួស​ជុល​អាគារឡើងវិញឬក៏កសាងថ្មី ដើម្បី​ជាប្រយោជ​ន៍ដល់ក្មេង​ជំនាន់ក្រោយ។

អំណោយដែលក្រុមការងារMAB ផ្តល់ជូនសាលាបឋមសិក្សាអូរជ្រៅថ្មី រួមមាន៖ចេលចំនួន៨​៩ដប,​អា​កុល​១កានធំនិងម៉ាសចំនួន១០ប្រអប់។ក្នុងនោះក៏មានអាជីវករខ្មែរនៅផ្សាររោងក្លឿ ប្រទេសថៃ ឈ្មោះ សាក់ ទិត្យធី និងភរិយា បានជួយ​ឧបត្ថមជាថវិការចំនួន៨០ដុល្លាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809337 នាក់